ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់លោតពីលើផ្ទះបំណងសម្លាប់ខ្លួន តែមិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ នារីវ័យក្មេងម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះបំណង សម្លាប់ខ្លួនដោយមិនដឹងមូលហេតុតែមិនស្លាប់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកតាមរ៉ឺម៉កកង់បីទៅសង្គ្រោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ នៅភូមិព្រៃព្រីងខាងជើង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា​ នារីរងគ្រោះបានស្នាក់នៅបន្ទប់ជួលជាន់ទី១ម្នាក់ឯង និងធ្វើការពេលយប់​ លុះដល់វេលាកើតហេតុ ស្រាប់តែនាងចេញបន្ទប់ហើយបានលោតទម្លាក់ខ្លួនចុះមកក្រោម កម្ពស់ប្រហែល៥ទៅ៦ម៉ែត្រ បំណងបញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយមក ត្រូវបានប្រជាពលរដ្ឋបានដឹកតាមរ៉ឺម៉កកង់បីយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ពាក់ព័ន្ធនឹងការណីខាងលើនេះ មិនដឹងពីមូលហេតុអ្វីនោះទេ៕ សុខាសែនជ័យ


ចែករំលែក៖