ច្បាប់ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់ សហគមន៍អឺរ៉ុប បានធ្វើឲ្យសេដ្ឋកិច្ចអឺរ៉ុប ត្រូវខាតបង់រហូតដល់ទៅ ៣,២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ចំណែកភាគីរុស្ស៊ីក៏រងការខាតបង់សេដ្ឋកិច្ច យ៉ាងតិច៥៥ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។
ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយ តាមសេចក្តីប្រកាស់ របស់ លោក Idris Jazairi ឧប្បការីអង្គការសហប្រជាជាតិទទួលបន្ទុកលើបញ្ហារងផលប៉ះពាល់ ជាអវិជ្ជមាន ដោយសារតែការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ី ក្នុងពេលដែលលោកបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ។
តាមរបាយការរបស Jazairi បានបញ្ជាក់យ៉ាងច្បាស់ថា«ច្បាប់ដាក់ទណ្ឌកម្ម គ្នាទៅវិញទៅមករវាងរុស្ស៊ីនិងអឺរ៉ុប បានធ្វើឲ្យភាគីទាំងសងខាង រងការខាតបង់ សរុប ដល់ទៅ១៥៥ពាន់លានដុល្លារ ។ ការដាក់ទណ្ឌកម្មនោះមិនបាននំាមកនៅផលវិច្ជមានណាមួយឡើយ»។
តាមការបញ្ចាក់របស់អ្នកឯកទេសខាងលើ ដោយសារតែការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសតំបន់អឺរ៉ុប ត្រូវខាតបង់ រហូតដល់ទៅ៣,២ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ចំពោះរុស្ស៊ីវិញច្បាប់ដាក់ទណ្ឌកម្មនោះបានជះឥទ្ធិពលដលសេដ្ឋកិច្ចប្រទេសនេះយ៉ាងខ្លាំង ដោយរុស្ស៊ីត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយការខូចខាតសរុបលើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យថាមពលប្រេង ហ្គាស គិតជាទឹកប្រាកដល់ទៅ៥៥ពាន់លានុដល្លារក្នុងមួយឆ្នាំ។
តាមការវាយតម្លៃ ក្នុងរយពេល៣ឆ្នាំ ដែលរុស្ស៊ីរងការដាក់ទណ្ឌកម្ម ធ្វើឲ្យ ប្រាក់ចំណូលមធ្យម របស់រុស្ស៊ីធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៤-២០១៦។ នៅក្នុងវិស័យដែលជះឥទ្ធិពលខ្លាំងបំផុតនោះគឺវិស័យប្រេង ក្រោយពេលតម្លៃប្រេងធ្លាក់ចុះខ្លាំង ហើយមិនអាចនាំចូលទៅកាន់ទីផ្សាអឺរ៉ុបបានទៀត។
ទំនាក់ទំនងរវាងរុស្ស៊ីនិងអឺរ៉ុប កាន់តែអាក្រក់ទៅក្រោយពេលដែលរុស្ស៊ីបានដាក់បញ្ចូលតំបន់ក្រប់គ្រងស្វាយ័ត គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី តាមការចង់បានរបស់ពលរដ្ឋក្នុងតំបន់ ដែលបានបោះឆ្នោតគាំទ្រ ដាក់តំបន់ខាងលើស្ថិតនៅក្នុងប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៤។ បណ្តាប្រទេសលោកខាងលិច ដឹកនាំដោយអាមេរិកបានអនុម័តដាក់ទណ្ឌកម្មទៅលើ រុស្ស៊ីជាការសងសឹកទៅនឹងសកម្មភាពដាក់បញ្ចូលតំបន់គ្រីមៀ ។ ក្រៅពីនេះ លោកខាងលិចបានចោទប្រកាន់រុស្ស៊ី ជាអ្នកបង្កឲ្យមានសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន ដោយរុស្សីបានបញ្ជូនទាហាន ទៅជួយដល់ក្រុម បះបោរ ក្នុងប្រទេសអ៊ុយក្រែនប្រឆាំង និងរដ្ឋាភិបាល ៕ ម៉ែវ សាធី