ភ្នំពេញៈ បុរសម្នាក់បានបើកបរថយន្តរេចង្កូតទៅបុកខឿនទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ ចំណែកអ្នកបើកបរបានរងរបួសធ្ងន់ធ្ងរ ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២:៣០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់ បានបើកបររថយន្ដមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីលកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានរ៉េជ្រុលចង្កូតទៅបុកខឿនសួនច្បារ បណ្ដាលឲ្យរថយន្ដក្រឡាប់ជាច្រើនត្រឡប់ ចំណែកអ្នកបើកបររថយន្ដរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
បន្ទាប់ពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរ បានចុះមកវាស់វែងយករថយន្ដខាងលើទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី៕ ជ្រោយពេជ្រ