ភ្នំពេញ៖ ជនសង្ស័យដែលប្រើប្រាស់និងចែកចាយគ្រឿង ញៀន ប្រុសស្រី ១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌមានជ័យធ្វើការឃាត់បាននៅក្នុងផ្ទះសំណាក់ ( យី ហោ ឌី មនោរម្យ ) ហេតុការនេះបានធ្វើឡើងកាលពី ម៉ោង ៧និង ៣៥នាទីយប់ថ្ងៃទី១៥ខែកញ្ញឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុង សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅក្នុងហេតុការបង្ក្រាបនេះដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរង ខណ្ឌមានជ័យ ទទួលបន្ទុក នគរបាលយុទ្ឋតិធម៌
ជនសង្ស័យប្រុសស្រីទាំង១១នាក់ នោះមានឈ្មោះ
១ .ឈ្មោះ .ខៀវ ប្រុសបុតភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ ផ្ទះជួលម្តុំបឹងរបែក ខណ្ឌចំការមន (ជាអ្នកទិញយកមកលក់បន្ត
២.ឈ្មោះ លី លីណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ផ្ទះលេខ ៤៣ ភូមិព្រែកថ្មី សង្កាត់ព្រែកបាខណ្ឌ ច្បារអំពៅ
៣.ឈ្មោះ ឡុង លូវិន ភេទទីបី ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅកន្លែងឃាត់ខ្លួន
៤.ឈ្មោះ ឆេង ដាវី ភេទស្រី អាយុ២០ ឆ្នាំ មុខរបរ ខារ៉ាអូខេ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន
៥.ឈ្មោះ រ៉ន ស្រីពៅ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ ខារ៉អូខេ ស្នាក់នៅ ផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
៦.ឈ្មោះ គីម រ៉ូសា ភេទស្រីអាយុ១៥ឆ្នាំ ខារ៉ាអូខេ ស្នាក់នៅកន្លែងឃាត់ខ្លួន
៧.ឈ្មោះ ចាំង យ៉ាំងតុង ភេទទីបី ជនជាតិវៀតណាម អាយុ២៨ឆ្នាំ មុខជាងអ៊ុតសក់ ស្នាក់នៅមិនពិតប្រាកដ
៨ .ឈ្មោះ គឹម លៀង ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
៩.ឈ្មោះ ម៉ៅ បញ្ញា ភេទស្រី អាយុ១៩មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
១០.ឈ្មោះ ស៊ី ដាកា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
១១.ឈ្មោះ ឡុង គាថា ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ
១២.ឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅអធិការខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជួនបន្តទៅសាលាដំបូងរាជធានីភ្នំចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ