ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ៖ រាជរដ្ឋាភិបាលបន្ដគាំទ្រឲ្យមានមូលនិធិអភិវឌ្ឍន៍មុស្លិមនៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅសហគមន៍

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបន្ដគាំទ្រឲ្យមានមូលនិធិអភិវឌ្ឍន៍មុស្លិមនៅកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅសហគមន៍ ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ខណៈ លោក អនុញ្ញាតឲ្យគណៈប្រតូមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចឥស្លាមម៉ាឡេស៊ី (YaPEIM) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគារវិមានសន្តិភាព កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់ថា៖ គម្រោងបោះទុនវិនិយោគរបស់មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចឥស្លាមម៉ាឡេស៊ី (YaPEIM)នៅកម្ពុជា នៅពេលខាងមុខនេះ គឺផ្តោតសំខាន់ តែទៅលើ សហគមន៍ ប្រជាពលរដ្ឋក្រីក្រ ដែលមានការខ្វះខាតចង់បានថវិកា ទៅ ធ្វើដើមទុនរកស៊ី ជាលក្ខណៈខ្នាតតូច និងមធ្យមក្នុងគោល បំណងលើកកម្ពស់ជីវភាពគ្រួសារ ដល់ពួកគាត់ ដោយផ្អែកទៅលើចំណេះ និងជំនាញ ដែលពួកគាត់មានស្រាប់ និងបំពាក់បំប៉នបន្ថែមទៅ លើមុខរបរផ្សេងៗ ។

លោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា គម្រោង នេះនឹងដំណើរការនៅចុងឆ្នាំ២០១៧ ខាងមុខ ដែលនឹងដាក់ស្នាក់ការនៅ រាជធានីភ្នំពេញ។ គម្រោងនេះ នឹងផ្តល់អត្ថប្រយោ ជន៍ យ៉ាងសំខាន់ ទោះបីមិនបានទាំងមួល ក៏បានមួយផ្នែកធំក្នុងការជួយសម្រួល ដល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាទូទៅ ទាំងមុស្លិម និង មិនមែនមុស្លិម ទន្ទឹមនឹងនេះ បងប្អូនប្រជា ពលរដ្ឋកម្ពុជា មិនសញ្ជាតិ ឥស្លាមក៏ អាចមកទទួល ប្រាក់ ឥណ្ឌទាន និងមកទទួលនូវ បទពិសោធន៍ វគ្គបណ្តុះបណ្ដាល វិជ្ជាជីវៈ នៃការធ្វើអាជីវកម្ម នេះ បានដែរ ពិសេស ក្នុងការ ប្រកបអាជីវកម្មខ្នាតតូច និងមធ្យម កាន់តែច្រើន ព្រមទាំងទទួល បាននូវ ការបណ្តុះបណ្តាលផ្នែកប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗ ពីក្រុម ហ៊ុន និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានផងដែរ ៕ សំរិត


ចែករំលែក៖