ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវមួយក្រុមដេញវាយគ្នាបង្ករបួសស្នាមត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំឃាត់ខ្លួន៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានចុះបង្ក្រាបករណីកក្មេងស្ទាវមួយក្រុម ដេញវាយគ្នាបង្កភាពអនាធិបតេយ្យពេញដងផ្លូវយកមកសាកសួរ។

ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃញ៉យ ឃុំក្រោលគោល ស្រុកស្វាយជ្រំ ដឹកនាំដោយលោកអនុសេនីយ៍ឯក កែវ ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងបានចុះទៅបង្រា្កបករណីកក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់ ម៉ូតូ២គ្រឿង បានវាយគ្នាបង្កឲ្យមានអ្នករងរបួសម្នាក់ មានឈ្មោះ ពុធ សេម៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពូនកស់ ឃុំឈើទាល ស្រុកស្វាយជ្រំ ដោយត្រូវវាយនឹងខ្សែក្រវាត់ចំក្បាល។

ប្រភពបន្តថា ចំណែក៤នាក់ទៀត ដែលឃាត់មកសាកសួរមានឈ្មោះ អឿន​ ហៃ (ជនដៃដល់)ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គកាញ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ឈ្មោះ ជឿន លាប ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គអាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង, ឈ្មោះ បៃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គអាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង និងឈ្មោះ ឌី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គអាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ។

យុវជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំដើម្បីចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖