ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសតែមួយគត់នៅលើពិភពលោកដែលស្ត្រីបើកបររថយន្ត «ជាបទល្មើស»

ចែករំលែក៖

ច្បាប់អារ៉ាប៊ីសាអ៊ូឌិតបានកំណត់មិនឲ្យស្ត្រីបើកបរ ឬមានកម្មសិទ្ធិរថយន្តឡើយ។ មិនតែប៉ុណ្ណោះ បុរសមួយចំនួននៅក្នុងប្រទេសនេះ បានចាត់ទុកថា ស្ត្រីបើកបរ គឺជាការបំផ្លាញសីសធម៌រស់នៅរបស់ស្ត្រី។

តាមការពិតច្បាប់ហាមប្រាមស្ត្រីបើកបរមិនស្ថិតស្ថេរជាផ្លូវការនៅក្នុងសង្គមអារ៉ាប៊ីសាអូឌិតឡើយនៅមុនឆ្នាំ១៩៩០ ប៉ុន្តែក្រោយមក ក៏បានចេញជាច្បាប់នៅក្នុងអំឡុងទសវត្សរ៍៩០ ក្រោយពេលមានព្រិត្តិការណ៍ស្ត្រី៤៧នាក់ បានបើករថយន្តដឹកគ្រួសារទៅកម្សាន្ត ។ ក្រុមស្ត្រីទាំងនោះ បានក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាលពីច្បាប់ហាមស្ត្រីបើកបរ ក៏ត្រូវចាប់ឃុំខ្លួនជាច្រើនថ្ងៃ។

នៅឆ្នាំ២០០៧ ក្រុមស្ត្រីអារ៉ាប បានស្នើដល់រដ្ឋាភិបាលឲ្យលុបចោលច្បាប់ហាមស្ត្រីបើកបរ។ សមាជិកគណៈកម្មការ ចលនាដើម្បីសិទ្ធិបើកបររបស់ស្ត្រី បានដាក់លិខិតឡើងទៅកាន់ព្រះមហាក្សត្រសាអ៊ូឌីអារ៉ាប៊ីកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ស្នើសុំលុបចោលច្បាប់ហាមស្ត្រីបើកបរ បើទោះបីមានក្តីសង្ឃឹមតិចតួចក្តី។

កាលពីឆ្នាំ២០០៥ សាមាជិកពីររូប របស់គណៈកម្មាធិការប្រឹក្សានយោបាយរបស់រដ្ឋាភិបាលបានបង្កឲ្យមានវិបត្តិនៅក្នុងសង្គម ក្រោយពេល ដែលបានស្នើឲ្យផ្តល់សិទ្ធិឲ្យស្ត្រីអាចបើកបរបាននៅក្នុងប្រទេសនេះ។

កាលពីខែឧសភា ឆ្នាំ២០១១ ស្ត្រីអារ៉ាប៊ីសាអ៊ូឌិត បានខិតខំជំរុញឲ្យមានការគាំទ្រលុបចោលច្បាប់ហាមប្រាមខាងលើ។ ស្ត្រីម្នាក់ឈ្មោះ ManalAl Sherif ជាអ្នកទាមទារឲ្យមានសិទ្ធិក្នុងការបើកបរបានផ្សព្វផ្សាយវីដីអូ ពីការបើកបររបស់នាង។ នាងត្រូវបានចាប់ខ្លួនពីបទបង្កឲ្យប៉ះពាល់ដល់កិត្តិយស់ជាតិ និងបង្កឲ្យមានភាពចលាចល។ នាងត្រូវបានដោះលែងវិញ ក្រោយរយៈពេល១០ថ្ងៃឃុំខ្លួន ដោយតម្រូវឲ្យនាងសន្យាថា នឹងមិនបើកបរទៀតឡើយ។

ជាអកុសល ការខិតខំតស៊ូរបស់ស្ត្រីអារ៉ាបទាមទារ បើកបរ មិនទទួលបានការគាំទ្ររបស់ពលរដ្ឋភាគច្រើន ពិសេសគឺបុរស។ ក្រុមបុរសអារ៉ាបបានចាត់ទុកស្ត្រីបើកបររថយន្ត បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សីលធម៌រស់នៅក្នុងសង្គម។

បច្ចុប្បន្ន ប្រទេសអារ៉ាប៊ីសាអ៊ូឌិត គឺជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានចេញច្បាប់ហាមប្រាមស្ត្រីបើកបរ។ ទាំងនោះហើយគ្រួសារជាច្រើននៅក្នុងប្រទេសនេះ ត្រូវជួល អ្នកបើកបរសម្រាប់គ្រួសារ សម្រាប់ស្ត្រីទៅទិញឥវ៉ាន់ ឬដឹកកូនទៅរៀន។

កន្លងមក ព្រះរាជ្យជបុត្រ អារ៉ាប Alwaleed Bin Talal បានអំពាវនាវឲ្យលុបចោលច្បាប់ហាមប្រាមស្ត្រីបើកបរ ដើម្បីផ្តល់ឱកាសដល់ស្ត្រី ងាយស្រួលក្នុងការធ្វើដំណើរ។ ព្រះរាជ្យបុត្របានបញ្ជាក់ថា នេះជាពេលវេលាដ៏ល្អក្នុងការផ្តល់ឱកាសដល់ស្ត្រីក្នុងការបើកបរ៕ ម៉ែវ សាធី


ចែករំលែក៖