ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តស្វាយរៀងបង្ហាញមុខជនសង្ស័យដែលយកកែវគប់យុវជនម្នាក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀងៈ កម្លាំងកងរាជអាវុធ ហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៧ បានបង្ហាញមុខជនសង្ស័យ ២នាក់ ដែលធ្វើសកម្មភាពយកកែវគប់ទៅលើជនរងគ្រោះបណ្តាលឲ្យដាច់សរសៃ បំពង់កហូរឈាមស្រោចពេញខ្លួនស្លាប់ ខណៈក្រុមគ្រួសារបញ្ជូនដល់មន្ទីរពេទ្យ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។

វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះពេលឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់បទបញ្ជាឲ្យកងកម្លាំងជំនាញ ចុះស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីចាប់ជនដៃដល់យកមកផ្តរន្ទាតាមច្បាប់។

លោកបន្តថា មុននឹងមានរឿងរ៉ាវឈានដល់គប់កែវសម្លាប់គ្នានេះជនសង្ស័យនិង បក្ខពួកជនរងគ្រោះធ្លាប់មានជម្លោះនឹងគ្នា២លើកមកហើយ។ លុះដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កាលពីវេលាម៉ោង២រសៀល ជន​សង្ស័យឈ្មោះ សុក ចាន់ធី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិឃួច ឃុំក្រោល គោ ស្រុកស្វាយជ្រំ និងប្អូនប្រុស ឈ្មោះ សុក ចាន់ន្ធី នចេញពីផ្ទះទៅច្រៀងខារ៉ាអូខេនៅហាងយីហោ ម៉ាយហូមទី២ នៅក្នុង ខេត្ត។ រហូតដល់វេលាម៉ោង៤រសៀល ជនសង្ស័យ និងប្អូនប្រុសបានជិះម៉ូតូទៅ ហូបមីនៅផ្សារក្រោលគោ ខណៈហូបរួច ហើយក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ។ លុះ ពេលពួកគេទៅដល់ចំណុចស្ថានីយប្រេង ឥន្ធនៈមួយកន្លែង នៅម្តុំគោកកណ្តោល ក៏ឃើញកែវបែកដែលគេបោះចោលតាមផ្លូវ ហើយចុះរើសយកមកកាន់។ ពេលជិះម៉ូតូទៅដល់ចំណុចគីឡូម៉ែត្រលេខ៧២ ស្រាប់តែឃើញក្រុមបក្ខពួកដែលធ្លាប់មានជម្លោះជាមួយគ្នាពីមុនមកក៏ជិះដេញតាមពីក្រោយ រួចយកកែវបែកដែលរើសគប់ទៅលើក្រុម ភាគីជម្លោះឈ្មោះ ឆន វិរៈយុទ្ធ ចំបំពងកហូរឈាមស្រោចខ្លួនបណ្តាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ យឹម សុថាន


ចែករំលែក៖