ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងដែលបានលួចទូរស័ព្ទដៃមួយគ្រឿងរបស់ជនរងគ្រោះម្នាក់កាលពី វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ ម៉ាត់ ស៊ូត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ម សំបូរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ១គ្រឿងម៉ាក អាយហ្វូន៦មយយគ្រឿងប្រគល់ឲ្យម្ចាស់ដើមវិញ និងរឹបអូសម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AN-3538 ដែលជនសង្ស័យជិះ ទៅធ្វើសកម្មភាពលួចទូរស័ព្ទដល់ក្នុងផ្ទះជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបាននគរបាលខណ្ឌឫស្សីកែវ កសាងសំណុំរឿចាត់ការតាមនីតិវិធី ៕ អរុណរះ