ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបានឡើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ថា កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបានឡើយ ។

សម្តេចបញ្ជាក់ថា« កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេស ពេលព្រឹកព្រលឹមនៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ កម្មករ កម្មការនី ងើបពីព្រឹកសំដៅទៅកន្លែងលក់ដូរ និងប្រកបការងារនៅពាសពេញទីក្រុងដោយគ្មានការភ័យខ្លាច មិនដូចប្រទេសមួយចំនួនដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបានឡើយ។

ជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសំណាងល្អ និងប្រកបកិច្ចការតូចធំទទួលបានផលសម្រេចតាមបំណងប្រាថ្នាគ្រប់ៗគ្នា» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖