ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចំរុះខណ្ឌសែនសុខឃាត់ខ្លួនយុវជន២នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ហើយបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួនពីរនាក់ រួមទាំងម៉ូតូមួយគ្រឿង។

ប្រត្តិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ បឿន ភាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុនរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិទឹកលងទី២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងឈ្មោះ មឿន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិវាលធំ ឃុំពាមអុកញ្ញាអុង ស្រុកស្វាយឯម ខេត្តកណ្តាក។

ប្រតិបត្តិការនេះដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខតំណាង លោក បុឹល កុសល់ អភិបាលខណ្ឌ អុឹម សុខុម អធិការរងខណ្ឌ តំណាងលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ហោ វាសនា អភិបាលរងខណ្ឌ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌដែលដឹកនាំដោយលោក បុឹល កុសល ជាប្រធាន បានដាក់បទបញ្ជាឲ្យដាក់គោលដៅត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ ពេលនេះក៏មានយុវជនពីរនាក់ជិះម៉ូតូមួយម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ ១ ៥៥៩៩ ជិះមកចូលក្នុងគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើដោយក្នុងលក្ខណៈសង្ស័យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ក៏បានកាក់ឆែកឆេរ និងនាំខ្លួនយកទៅធ្វើតេស្តទឹកនោមនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បន្ទាប់ពីធ្វើការតេះទឹកនោមយុវជនទាំងពីរនាក់ខាងរួចមក ឃើញថា យុវជនទាំងពីរនាក់ខាងលើគឺមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនពិតប្រាកដមែន។

លោកអភិបាលរងបានបន្តទៀតថា ក្នុងនោះមានម៉ូតូឆ្លងកាត់ចំនួន១២០គ្រឿងអាវុធជាតិផ្ទុះគ្មានកម្លាំងចូលរួមសរុប៣៥នាក់ មន្ត្រីសាលាខណ្ឌ៣នាក់ប៉ូលីសខណ្ឌ១៥នាក់ អាវុធហត្ថខណ្ឌ៩នាក់ និងសណ្តាប់ធ្នាប់ខណ្ឌ៨នាក់។

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមច្បាប់ ៕ តុង សីហា


ចែករំលែក៖