ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងរុករកអដ្ឋិធាតុ ជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រកាសប្រាប់អភិបាលរាជធានី-ខេត្ត អំពីការផ្អាក សកម្មភាពស្រាវជ្រាវ និងរុករកអដ្ឋិធាតុ ជនជាតិអាមេរិក ដែលបាត់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានបទបញ្ជាថ្មី។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះបានប្រកាស ផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយអាមេរិកក្នុងការរុករក គ្រោងឆ្អឹងទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា កាលពីជំនាន់សង្គ្រាមវៀតណាម។ ការសម្រេចផ្អាកកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ផ្អាកការផ្តល់ទិដ្ឋាការជូនមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស ក្រោមហេតុផលមួយដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា មិនសមរម្យ ៕ ស សម