ខេត្តរតនគិរី ៖ គំនរសំរាមគរដូចភ្នំកំពុងបង្អួតរាងបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរ ជាតិចូលមកកម្សាន្តថែមទាំងបង្ហើរក្លិនស្អុយអសោច ក្នុងខណៈបុណ្យភ្ជុំបិណ្ឌអស់រយៈ ពេលជាង១០ថ្ងៃមកហើយ នៅមុខផ្សារ បានលុង ដែលមានក្រុមហ៊ុន គីម ជ្រា លោក ជា គួង ជាអ្នកម៉ៅការ ។ ក្រុមហ៊ុនមិនព្រមចាក់ប្រមូលសំរាមយកទៅចាក់ចោលនៅ ទីលានសំរាមនោះទេ ដោយយកលេសថា កម្មករមិនទាន់មកពីផ្ទះរៀងៗខ្លួន ។ តែ រហូតមកដល់ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៧ គំនរសំរាមដែលគរទុកចោលនៅមុខផ្សារបានលុងនោះ គឺនៅច្រើនដដែល។
លោក ជាម សុផាត ប្រធានគ្រប់គ្រង ផ្សារបានលុងបានប្រាប់ឲ្យដឹងថា សំរាមដែល គរនេះទុកចោលអស់រយៈពេល១០ថ្ងៃមក ហើយដោយក្រុមហ៊ុន គីម ជ្រា នោះមិន ព្រមប្រមូលយកទៅចាក់ចោល នៅទីលាន ចាក់សំរាមនោះទេ។ ក្រុមហ៊ុនមួយនេះ រៀងរាល់ពេលមានរដូវបុណ្យទានធំៗ តែងតែទុកសំរាមគរ ធ្វើឲ្យខូចសោភណ ភាពទីក្រុងស្អាត បរិស្ថានស្អាត ប៉ះពាល់ ដល់សុខភាពរបស់អាជីវករ និងភ្ញៀវទេស ចរជាតិ អន្តរជាតិ។ ទង្វើបែបនេះ គឺជា ទម្លាប់របស់ក្រុមហ៊ុន គីម ជ្រា លោក ជា គួង នេះទៅហើយ។
លោក ងិន ណែល អភិបាលក្រុងបាន លុងបានឲ្យដឹងថា សំរាមនៅមុខផ្សារនោះ លោកបានឲ្យក្រុមហ៊ុននេះប្រមូលដែរ តែ២-៣លើកហើយ ក្រុមហ៊ុនហាក់បីដូច មិនកោតញញើតលោកជាអាជ្ញាធរនោះ ទេ។ ក្រុមហ៊ុននោះថា ក្រុមហ៊ុន ហេង ដារ៉ា គ្រប់គ្រងផ្សារនៅជំពាក់លុយជាច្រើនទៀត និងចង់ឲ្យអាជ្ញាធរជួយដោះស្រាយជូនគាត់។
លោកអភិបាលក្រុងបានលុង បានឲ្យ ដឹងទៀតថា លុយដែលក្រុមហ៊ុន ហេង ដារ៉ា ជំពាក់នោះ សូមប្តឹងទៅតុលាការទៅ លោក មិនអាចដោះស្រាយជូនបានទេ។
ដោយឡែកមន្ទីរបរិស្ថាននិងសាលាក្រុង បានលុងបានព្យាយាមទាក់ទងទៅក្រុមហ៊ុន គីម ជ្រា ឲ្យប្រមូលសំរាមចេញពីមុខផ្សារ និងតាមផ្លូវសំខាន់ៗ តែក្រុមហ៊ុនមិនព្រម ធ្វើតាម។ ពេលនេះលោកបានខាងមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តចាត់វិធានការ បន្តម្តង ព្រោះក្រុមហ៊ុននេះមិនស្តាប់តាម ការណែនាំរបស់ជំនាញឡើយ ។ ពលរដ្ឋ បានរិះគន់ថា អាជ្ញាធរ ក្រុងខេត្តនិងជំនាញគ្មានឥទ្ធិពលបន្តិចសោះទៅលើក្រុមហ៊ុន វិនិយោគទាំងពីរនោះ ទើបមានបញ្ហាសំរាមគរដូចភ្នំបែបនេះ៕ សហការី