ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមធ្វើសកម្មភាព​ឆក់កាបូប​មិនសម្រេចបណ្ដាលឲ្យដួលម៉ូតូរួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សំទុកម៉ូតូជនសង្ស័យនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម បន្ទាប់ពីធ្វើសកម្មភាព​ឆក់កាបូប​ពីជនរងគ្រោះមិនបានសម្រេច ស្រាប់តែដួលម៉ូតូ ក៏ត្រូវបានបក្ខពួក២នាក់ទៀតមកយកជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ហើយបានបន្សំទុកម៉ូតូជនសង្ស័យនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាc125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI.7950 និងបក្ខពួក២នាក់ទៀតជិះម៉ូតូមួយគ្រឿងជិះមានគ្នា២នាក់ លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើ​​បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះកំពុងជិះម៉ូតូកង់បី ដែលកំពុងធ្វើដំណើរតាមដងផ្លូវតែឆក់តែមិនសម្រេច ភ្លាមៗនោះជនសង្ស័យស្រាប់តែដួលម៉ូតូ ក៏ត្រូវបានបក្ខពួក២នាក់ទៀតមកយកជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ហើយបានបន្សំទុកម៉ូតូជនសង្ស័យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុទើបឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣បានមកដល់កន្លែងកើតហេតុហើយបានយកម៉ូតូទៅរក្សាទុកដើម្បីស្រាវជ្រាវរកមុខក្រុមជនសង្ស័យខាងលើផងដែរ៕ ស រស្មី


ចែករំលែក៖