ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ាណែតជួបជាមួយពលរដ្ឋខ្មែរមកពីតំបន់ផ្សេងៗនៅអាល្លឺម៉ង់ និងប្រទេសស្វ៊ីសប្រមាណ៤០០នាក់ក្នុងពិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ

ចែករំលែក៖

 

អាល្លឺម៉ង់៖ នៅក្នុងដំណើរទស្សនកិច្ច ក្រៅប្រទេស របស់ លោក ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត បន្ទាប់ពីជូបជុំពិសារអាហារសាមគ្គីក្នុងនាមមហាគ្រួសារខ្មែនោះ។

កម្មវិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីនេះ បានរៀបចំឡើងក្នុងប្រទេសអាល្លឺម៉ង់ មានប្រជាពលរដ្ឋខែ្មរអញ្ជើញចូលរួមប្រមាណ២០០នាក់ ជាមួយលោក ហ៊ុន ម៉ាណែត ក្នុងស្មារតីគ្រួសារខ្មែរតែមួយ ប្រកបដោយភាពកក់ក្តៅក្រៃលែង ។

លោក ហ៊ុន ម៉ាណែតបានថ្លែងថា ថ្ងៃនេះខ្ញុំមកទីនេះដើម្បីជួបជាមួយលោកអ៊ុំ ពូ មីង បងបនអូន និងជម្រាបជូនពីស្ថានភាពស្រុកខ្មែរដើម្បីឲ្យលោកអុំ ពូ មីង បងប្អូនបានឈ្វេងយល់។

លោកបានបញ្ជាក់ថា ខ្ញុំមកនេះមិនមែនឲ្យបងប្អូនទៅស្អប់នរណាទេ ហើយមិនឲ្យលោកអុំ ពូ មីង បងប្អូន លាបពណ៌អ្នកណាឲ្យយើងបែកបាក់គ្នានោះទេ។ ការផ្តល់ព័ត៌មានទាក់ទងនឹងអ្វីដែលបងប្អូនប្រជាពលរដ្ឋចង់ដឹងពីស្រុកទេស ជាសិទ្ធិរបស់យើង ជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា មិនមែនសិទ្ធិផ្តាច់មុខរបស់បក្សនេះ បក្សនោះទេ គឺជាសិទ្ធិរបស់ខ្មែរទាំងអស់គ្នា។

លោក បានបន្ថែមថា សូមបងប្អូនកុំឲ្យព្រួយបារម្ភពីការថែរក្សាប្រទេសជាតិ គឺយើងជួយប្រជាពលរដ្ឋ ជួយអ្វីដែលជាកាតព្វកិិច្ចរបស់រាជរដ្ឋាភិបាល។ ទោះបីយើងនៅមិនទាន់ល្អឥតខ្ចោះក៏ដោយ ប៉ុន្តែយើងខិតខំធ្វើជារៀងរាល់ថ្ងៃ។ បន្ទាប់ពីទទួលជោគជ័យក្នុងពិធីអាហារសាមគ្គីមហាគ្រួសារខ្មែរនៅក្នុងប្រទេសអាល្លឺម៉ង់រួចមក លោកហ៊ុន ម៉ាណែត ត្រូវបានប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីសប្រមាណជាង២០០នាក់ បាទទួស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមក្នុងពិធីពិសារអាហារសាមគ្គី មហាគ្រួសារខ្មែរប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែងកាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៧។

ថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីសលោក ហ៊ុន ម៉ាណែតបានថ្លែងថា សូមបងប្អូនអុំពូមីងជឿចុះរាជរដា្ឋភិបាលកម្ពុជាទទួលខុសត្រូវចំពោះជាតិមាតុភូមិ ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ទទួខុសត្រូវក្នុងការអនុវត្តច្បាប់ មិនយកប្រជាជនជាសត្រូវ ការពារទឹកដី នេះហើយដែលរាជរដ្ឋាភិបាលខិតខំធ្វើ។

ប្រជាពលរដ្ឋដែលមកចូលរួមស្វាគមន៍ លោក ហ៊ុន ម៉ាណែត នៅទីនេះ បានបញ្ជាក់ថា ពួកគេពិតជាសប្អាហាររីករាយ ដែលបានជួបលោក ហ៊ុន ម៉ាណែត និងបានស្តាប់នូវរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការរីកចំរើននៅកម្ពុជា ហើយបានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះសូមបញ្ជាក់ថា លោកហ៊ុន ម៉ាណែត ទទួលជោគជ័យក្នុងការចូលរួមពិធីអាហារសាមគ្គីមហាគ្រួសារខ្មែរ ដែលបានរៀបចំឡើងនៅក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសស្វីស ក្នុងគោលបំណងបង្ហាញនូវស្មារតីសាមគ្គីគ្នា ក្នុងនាមជាខ្មែរតែមួយ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែងមោទនភាពក្នុងស្មារតីខ្មែរតែមួយ ទោះបីខ្មែរទៅដល់ទីណា ក៏ដោយខ្មែរនៅតែស្រឡាញ់គ្នាក្នុងនាមខ្មែរតែមួយទោះបីយើងមាននិន្នាការនយោអាហារផ្សេងក៏ដោយ ដែលធ្វើឲ្យកាន់តែមានមោទនភាពសម្រាប់កូនចៅជំនាន់ក្រោយ៕ ថាច់ យ៉ាត


ចែករំលែក៖