ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដហាយឡេនឌ័របុកក្មេងប្រុសម្នាក់ស្លាបពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដហៃឡេនឌ័របើក បុកក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៤-១៧៥ ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យ ដឹងថា អ្នកបើកបររថយន្តម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AJ -7243 ឈ្មោះ ជា ឧត្តម ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (រត់គេចខ្លួន) (បានបើកបរពីលិចទៅកើត មកបុកក្មេង រត់ឆ្លងផ្លូវឈ្មោះ ចិះ បញ្ញា ភេទប្រុស អាយុ ៧ឆ្នាំ ស្នាក់នៅភូមិសេរីវង្ស ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(ស្លាប់ពេល បញ្ជូនដល់នៅមន្ទីរពេទ្យឯកជន៥១៥ កំពង់ធំ)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុបញ្ចូនវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖