ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកគោឆ្លងផ្លូវងាប់រថយន្តមកពីក្រោយបុកបន្ត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រថយន្ត២គ្រឿងបានបុកបះគ្នាក្នុងទិសដៅស្រប ខណៈដែល រថយន្តខាងមុខបុកសត្វគោ១ក្បាលដើរឆ្លងផ្លូវបណ្តាលសត្វគោនោះងាប់នៅនឹងកន្លែង។

ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨និង៤៥ នាទីព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះបង្គោល គីឡូម៉ែត្រ ១៧១-១៧២ ស្ថិតនៅក្នុងភូមិ​ត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។

ប្រភពពីសមត្តិកិច្ចបានឲ្យដឹងថា គ្រោះ​ថ្នាក់នេះបានកើតឡើងរវាងរថយន្ត មួយ គ្រឿងម៉ាក TOYOTA ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ2AF-4633 ក្នុងទិស​ដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។ លុះដល់ចំណុចខាងលើបានបុកសត្វគោ ១ក្បាលដែលឆ្លងកាត់ផ្លូវ បន្ទាប់មកក៏មាន រថយន្តដឹកហ្គាស់១គ្រឿងម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-9719 ដែលមានទិសដៅស្របគ្នាបុកពីខាងក្រោយតែម្ដង។

គ្រោះថ្នាក់នេះបណ្ដាលឲ្យងាប់សត្វគោ ១ក្បាលនៅកន្លែងកើតហេតុតែមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ ។

បច្ចុប្បន្នភាគីរថយន្តទាំងសងខាងកំពុងសម្របសម្រួលគ្នានៅកន្លែងកើតហេតុ៕ ឆ្លាម សមុទ្រ


ចែករំលែក៖