ព័ត៌មានទាន់ហេតុការណ៍៖

សំណល់ជាតិផ្ទុះពីសង្គ្រាម៩គ្រាប់ត្រូវកម្លាំងសមត្ថកិច្ចប្រមូលយកទៅកម្ទេចចោល

ចែករំលែក៖

ខេត្តតាកែវ៖សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៩ គ្រាប់ត្រូវបានកម្លាំងប្រមូលយកទៅកម្ទេចចោល ដោយ សហការជាមួយអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៨ ខែញ្ញា ឆ្នាំ២០១៧ នៅស្រុកកោះអណ្តែត និងស្រុកទ្រាំង ខេត្តតាកែវ ។

ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ សហកាជាមួយអង្គភាពចំចាត់មីនកម្ពុជា ក្នុងនោះមាន កម្លាំងនគរបាលស្រុកកោះអណ្តែត (កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា) និងនគរបាលស្រុកទ្រាំង (ប៉ុស្តិ៍នគរបាលរដ្ឋបាលរនាម) បានចុះប្រមូលកាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅចំណុចភូមិចំបក់អែម ភូមិបន្ទាយធ្លាយបានចំនួន៦គ្រាប់ មានប្រភេទ៨២មិល្លីម៉ែត្រ ២គ្រាប់ប្រភេទ៨១មិល្លីម៉ែត្រ ចំនួន២គ្រាប់ ប្រភេទD K៧៥មិល្លីម៉ែត្រ ចំនួន១គ្រាប់ប្រភេទ៦០មិល្លីម៉ែត្រ១គ្រាប់ និងនៅឃុំររនាម ស្រុកទ្រាំង ប្រមូលបាន៣គ្រាប់ មានប្រភេទ៦០មិល្លីម៉ែត្រ១គ្រាប់ ប្រភេទបុមប៊ី២គ្រាប់ ដែលសរុបបាន៩គ្រាប់។

បន្ទាប់ពីប្រមូលរួច គ្រាប់ទាំង៩គ្រាប់ខាងលើនគរបាលទាំង២ក្រុម បានប្រគល់ឱ្យអង្គភាពកម្ចាត់មីន យកទៅកន្លែងមានសុវត្ថិភាពដើម្បីបំផ្លាញចោល ។ ក្នុងឱកាសនោះ កម្លាំងជំនាញបានអប់រំប្រជាពលរដ្ឋ កុំឲ្យប៉ះពាល់គ្រាប់មិនទាន់ផ្ទុះ ក្នុងករណីដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុតទាក់ទងតាមទូរស័ព្ទ លេខ 097 7780005 ៕ ភ្នំដា


ចែករំលែក៖