ខេត្តតាកែវ៖ ជនសង្ស័យ២ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតាមដីកាតុលាការកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ យោងតាមរបាយការណ៍នគរបាលស្រុកបាទី បានបង្ហាញថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១២៧-១២៨ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ចេញដោយលោក ភិន ផល្លេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ ពីបទរក្សាទុកសម្ភារសម្រាប់ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី។
ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះទី១.ឈ្មោះ ឌៀង ចាន់ធី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកបាទី និងទី២.ឈ្មោះ អ៊ុក បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញបន្តសាកសួរ និងបញ្ជូនខ្លួនទៅសាលាដំបូខេត្តដើម្បីចាត់ការតាមនីតិវិធី៕ ភ្នំដា