ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យរាជធានីភ្នំពេញ ធ្វើសកម្មភាពបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនបរទេសក្នុងសកម្មភាពលួចលុយតាមទូអេធីអិម។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ២នាក់នេះ ម្នាក់ជាជាតិឥណ្ឌា និងម្នាក់ទៀតជាជនជាតិស្រីលង្កា។
សមត្ថកិច្ចបញ្ជាក់ថា ជនទាំងពីរនេះច្រើនធ្វើសកម្មភាពដើរដកហូតលុយតាមទូអេធីអឹមនាពេលយប់តាមជំនាញរបស់ពួកគេ តែត្រូវសមត្ថកិច្ចឃាត់ជាប់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តតាមនីតិវិធី៕ ស រស្មី