ខេត្តកណ្តាល៖ មានករណីឆក់ចរន្តអគ្គីសនីស្លាប់កើតឡើងកាលពីថ្ងៃថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧វេលាម៉ោង១៧និង៥០នាទី ស្ថិតនៅចំណុចភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សឿន ស៊ន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរជាងសំណង់មានទីលំនៅភូមិកើតហេតុ ។
សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃខែម៉ោងកើតហេតុជនរងគ្រោះ បានមកធ្វើផ្ទះឲ្យឈ្មោះនួន ផុន មានទីលំនៅចំណុចំណុចកើតហេតុ ក្រោយមកជនរងគ្រោះបានយកដែកបន្ទាត់ មកគៀរស៊ីម៉ង់ត៍ហើយ វាសទៅប៉ះខ្សែភ្លើងខាងលើបណ្តាលឲ្យឆក់ រួចហើយធ្លាក់មកលើដំបូលផ្ទះខាងក្រោម ក៏នាំគ្នាជួយសង្គ្រោះ ប៉ុន្តែជនរងបានស្លាប់ទៅហើយ បានរាយការណ៍មកសម្ថកិច្ចប៉ុស្តិ៍។
ក្រោយទទួលព័ត៌មាន ភ្លាមកម្លាំងជំនាញបានចុះចំណុច កើតហេតុ បានពិនិត្យរួចរាល់ ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបច្ចេកទេស ស្រុកព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ ពិនិត្យឃើញថា៖ ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆក់ចរន្តអគ្គីសនី ពិតប្រាកដមែន ក្រោយពិនិត្យចប់បានប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕