ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីបាត់ម៉ូតូពីរគ្រឿងនៅកន្លែងផ្សេងគ្នា

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ចាប់បានជនសង្ស័យពីរអ្នក ពាក់ព័ន្ធបាត់ម៉ូតូពីរគ្រឿងកាលពីរយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង១និង៣០នាទីរសៀល នៅកន្លែងផ្សេងគ្នាត្រូវបានសមត្ថកិច្ច នគបាលខេត្ត ឃាត់ខ្លួន រួមនឹងម៉ូតូពីរគ្រឿង ដោយធ្វើសកម្មភាពលួចមួយនៅចំណុចដើមចំបក់ពីរដើម អូរពងមាន់ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។ មួយទៀតនៅចំណុចយានដ្ឋាន ហួសផ្សារថ្មី្រក្រុងស្ទឹងត្រែង បន្តិច ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង ចន្លោះក្នុងម៉ោងជាមួយគ្នាខាងលើ។

តាមការបញ្ជាក់ឲ្យដឹងពីម្ចាស់ម៉ូតូទាំងពីរខាងលើ បាននិយាយដូចគ្នាថាៈ ក្នុងករណីខាងលើ មុនពេលកើតហេតុ ដោយម្ចាស់ម៉ូតូទាំងពីរក្រោយពីរធ្វើការរកស៉ីនៅពេលថ្ងៃហត់នើយ ពេលយប់សំរាក ដាក់ម៉ូតូមួយក្បាលដំណេក មួយទៀតចុងជើងដោយចាក់សោកដូចគ្នា នៅចំណុចកន្លែងខុសគ្នា ក្រោយពេលកើតហេតុចន្លោះដូចគ្នា ភ្ញាក់ឡើងបាត់ម៉ូតូក៏ឆោលោ ហៅគ្នីគ្នាឲ្យជួយតាមរកមិនឃើញ លុះព្រឹកឡើងបានមកដាក់ពាក្យបណ្តឹងនៅស្នងការរដ្ឋាននបាលខេត្ត ដើម្បីឲ្យជួយស្រាវជ្រាវរកមុខសញ្ញាចោរលួចម៉ូតូខាងលើ រំលងបានមួយថ្ងៃមួយយប់ លុះព្រឹកឡើងទើបសមត្ថកិច្ចឲ្យដំណឹងថាចាប់បានចោរលួចម៉ូតូពីគ្រឿងបានទាំងម៉ូតូផងដែរ ដើម្បីឲ្យគាត់ពិនិត្យតើពិតឬមិនពិត ក្រោយមកពួគគាត់ក៍បានមកតាមការអញ្ចើញរបស់សមត្ថកិច្ច ឃើញថាពិតជាម៉ូតូទាំងពីរគ្រឿងនេះរបស់ពួគគាត់ទាំងពីរអ្នកពិតប្រាកកត់មែន។

ជុំវិញរឿងនេះលោកហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌ កំរឹតស្រាលបានឲ្យដឹងថាៈ ក្រោយពីរបានទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំងពីរ ក៍ដឹកនាំកំលាំងមកដល់កន្លែងកើតហេតុភ្លាមៗ ហើយធ្វើការស្រាវជ្រាវនឹងស៉ីេបអង្កេត រហូតដល់ម៉ោង៣រសៀល បានឃើញមុខសញ្ញាឈានដល់ចាប់ឃាត់ខ្លួនបានម្នាក់រួចបន្តស្រាវជ្រាវតាមចំឡើយជនសង្ស័យទី១ខាងលើ ក៍បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត។

លោកបន្តទៀតថាៈ ជនសង្ស័យទាំងពីរ ទី១.ឈ្មោះពៅ ពិសាន អាយុ២៣ឆ្នាំ រស់នៅភូមិល្មៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី ទី២.ឈ្មោះធី សុវណ្ណារឹទ្ធ (ហៅពងសរ) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរាជានុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។ នឹងដកហូតវត្ថុតាងម៉ូតូពីរគ្រឿងពីរជនសង្ស័យ ១ម៉ាកវ៉េវពណក្រហមអត់ស្លាកលេខ ១ទៀតម៉ាកទ្រីមសង់ពណ៍ខ្មៅសូន្យ០៧ ស្លាកលេខកណ្តាល1F.1997 នឹងប្រគល់ឲ្យម្ចាស់ដើមវិញ ក្រោយពេលធ្វើការសួរនាំនឹងបញ្ចូញខ្លួនជនសង្ស័យទាំងពីរទៅសាលាតំបូងខេត្តនៅព្រឹកស្អែក ដើម្បីចាត់ការទៅតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖