ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី៣នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង២២និង២០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដោយក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ដោយមានការឯកភាពពីលោក តូច ភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ប៉ៃលិន បានចាត់ឲ្យលោកវរសេនីយ៍ឯកសោម ប៉ិម ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ផង់ ជឿម នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះដឹកនាំកងកម្លាំងក្រោមឱវាទធ្វើការ បង្រ្កាបករណីសង្ស័យជួញដូរ និងប្រើប្រាស់នូវសារធាតុ ញៀនខុសច្បាប់ចំនួនមួយកន្លែង នៅចំណុចដីថ្មី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ (ស្រី ០១នាក់) រួមនឹងវត្ថុតាងប្រើប្រាស់ និងឧបករណ៍វេចខ្ចប់មួយចំនួន ។

សមត្ថកិច្ចនគរបាលជំនាញបង្ក្រាបគ្រឿងញៀនស្នងការខេត្តបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនពីបទចែកចាយនិងប្រើប្រាសគ្រឿងញៀន ទាំងនោះមានឈ្មោះ១-មឿន សុខហឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ (មុខសញ្ញាទើបចេញពីពន្ធនាគារ)ទី២ឈ្មោះ នង វីឡា (ហៅអាតឿ) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ (មានសារធាតុញៀនក្នុងខ្លួន)ទី៣ ឈ្មោះ- ជុំ ចិន្រ្តា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយពីការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួចកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនក៏បញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តសេចក្តីសាកសួរ និង កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមច្បាប់ ៕ ស សារ៉េត


ចែករំលែក៖