ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញក្រសួងការពារជាតិចាប់ផ្តើមដោះគ្រាប់បែកគីមីរបស់អាមេរិកនៅស្រុករមាសហែក ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមីនៃ ក្រសួងការពារជាតិ និងជាអ្នកនាំពាក្យក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមីនៅក្នុងឃុំ គគីរ ស្រុករមាសហែក ខេត្តស្វាយរៀងបាន បញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការដោះគ្រាប់បែក គីមីដែលបន្សល់ទុកពីការទម្លាក់របស់សហ រដ្ឋអាមេរិកបានចាប់ផ្ដើមហើយនៅថ្ងៃម្សិល មិញនេះ។

អ្នកនាំពាក្យប្រតិបត្តិការគ្រាប់បែកគីមី របស់អាមេរិកដែលកំពុងឈរជើងនៅទីតាំងគ្រាប់បែកបានបញ្ជាក់ទៀតថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ចាប់តាំងពីព្រឹករហូត ដល់ពេលរសៀលមន្រ្ដីជំនាញរបស់ស៊ីម៉ាក់ និងមន្ដ្រីរបស់អាជ្ញាធរគីមីបានរៀបចំបោសសម្អាតបរិវេណទីធ្លានៃតំបន់ប្រតិបត្តិការរួម ទាំងរៀបចំផ្លូវសម្រាប់ចូលផងដែរ ។

លោកឧត្តមសេនីយ៍ឯក កេ ដា បាន បន្តថា បន្ទាប់ពីរៀបចំសម្អាតទីធ្លាកន្លែង ប្រតិបត្តិការរួចមន្រ្ដីជំនាញនឹងចាប់ផ្ដើម បើកប្រតិបត្តិការជីកកាយនៅទីតាំងគ្រាប់បែកផ្ទាល់តែម្ដងដែលនៅពេលនោះត្រូវ ជម្លៀសប្រជាជនទៅរកកន្លែងសុវត្ថិភាព ផងដែរ ។

លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា បើទោះបីអាកាសធាតុមិនអំណោយផល ដោយសារតែមានភ្លៀងធ្លាក់ក្តីក៏ប្រតិបត្តិការរៀបចំសម្អាតទីធ្លានៅតែបន្ដធ្វើដដែលមិនប៉ះពាល់ឡើយ។ តែយ៉ាងណានៅពេល ដែលបើកប្រតិបត្តិការធំគឺការចាប់ផ្ដើមចូលវាយលុកទីតាំងគ្រាប់បែកនោះប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងប្រតិបត្តិការត្រូវពន្យារពេលសិន ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ចំពោះផែនការជម្លៀសប្រជាជនចេញពីជុំ វិញទីតាំងគ្រាប់បែកនឹងត្រូវប្រជុំពិភាក្សា ជាមួយអាជ្ញាធរដែនដីជាមុនសិន ៕ ហេង សូរិយា


ចែករំលែក៖