កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន HMD Global បានធ្វើឱ្យទូរស័ព្ទម៉ាក Nokia classic 3310 candy bar ស៊េរីថ្មីទើបតែបាន update លក្ខណៈពិសេសខ្លះៗ ។ ហើយនៅខែក្រោយ ទូរស័ព្ទនេះនឹងត្រូវបានបង្កើតឡើងសម្រាប់ version ថ្មីមួយទៀត version ថ្មីមួយកំពុងទទួលបានការគាំទ្រសម្រាប់ប្រព័ន្ធ 3G ដែលនឹងបើកវាសម្រាប់ប្រើនៅក្នុងបណ្តាប្រទេសជាច្រើនទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទូរស័ព្ទគួរតែដំណើរការលើក្រុមហ៊ុន AT & T និង T-Mobile ប៉ុន្តែមិនមែនក្រុមហ៊ុន Verizon និង Sprint ទេ។
ទូរស័ព្ទ Nokia 3310 3G ថ្មីនេះនឹងលក់ក្នុងតម្លៃ 69 អឺរ៉ូ ប្រហែល 81 ដុល្លារអាមេរិក ដែលជាការកើនឡើងបន្តិចបន្តួច ពី original version ដែលលក់ក្នុងតម្លៃ 49 អឺរ៉ូ (ប្រហែល 58 ដុល្លារ) ។ មានការផ្លាស់ប្តូរបន្តិចបន្តួចខ្លះៗផងដែរ: ម៉ូឌែលថ្មីនេះមានកំពស់ខ្ពស់ជាងមុននិងក្រាស់ជាងមុន។ ហើយនៅក្នុងការផ្លាស់ប្តូរដ៏ធំមួយ ដែលអាចប្រើប្រាស់រយៈពេល 22 ម៉ោងក្នុងការនិយាយ 2G និង 6.5 ម៉ោងការនិយាយ 3G ។
អាយុកាលថ្មទំនងជាធ្លាក់ចុះដោយសារតែការផ្លាស់ប្តូរទៅ 3G ។ វិទ្យុ 3G ត្រូវការថាមពលច្រើនជាងហើយទំហំថ្មទូរស័ព្ទមិនបានផ្លាស់ប្តូរ។ នោះគឺជាគុណវិបត្តិដ៏ធំមួយ ប្រសិនបើថ្មប្រើមិនបានយូរនៅពេលប្រើប្រពន្ធ 3G ។ វាក៏ត្រូវបានគេសន្មត់ថាជាប្រព័ន្ធប្រតិបត្តិការថ្មីដែលកំពុងដំណើរការលើ version 3G របស់ 3310 ទោះបីជាវាមើលទៅដូចជាដូចគ្នាបេះបិទនៅក្នុងរូបថតផ្សព្វផ្សាយ។ លោក Juho Sarvikas ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន HMD Global បាននិយាយថាប្រព័ន្ធប្រតិបត្តិការមានលក្ខណៈពិសេសថ្មីមួយចំនួន អ្នកដែលសាកល្បង original version គួរតែ “មានអារម្មណ៍ថានៅផ្ទះ” ។ វាមិនច្បាស់ថាតើមានអ្វីបន្ថែមទេប៉ុន្តែទំនងជាការផ្លាស់ប្តូរទៅកាន់ 3G ។
អ្វីដែលពិតជាសំខាន់: អ្នកនៅតែអាចលេងពស់។ ទូរស័ព្ទនេះនឹងមាននៅក្នុងពណ៌ក្រហម ពណ៌ខៀវ លឿង និងខ្មៅហើយត្រូវបានគេសន្មតថានឹងមានវត្តមាននៅពេលណាមួយនៅពាក់កណ្តាលខែក្រោយ៕ ហេង លក្ខិណា