ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ចូលរួមជាមួយរដ្ឋាភិបាលអាមេរិកាំង រំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនៃពលរដ្ឋអាមេរិកាំង ដែលទទួលរងអំពើបាញ់ប្រហារកាលពីពេលថ្មីៗដែលបានសម្លាប់មនុស្សអស់ ៥៩នាក់ និងរងរបួសជាង ៥០០ នាក់ ។
សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖
«ក្នុងនាម សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា គឺមានការសោកស្តាយ និងសូមចូលរួមជាមួយរដ្ឋាភិបាលអាមេរិកាំង រំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះនៃពលរដ្ឋអាមេរិកាំង ដែលទទួលរងអំពើបាញ់ប្រហារកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដែលបានសម្លាប់មនុស្សអស់ ៥៩នាក់ និងរងរបួសជាង ៥០០ នាក់។ រាជរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសចំពោះអំពើឃាដកម្មដ៏ព្រៃផ្សៃនេះ»៕