ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូម៉ោង១១យប់មកបុកបង្គោលសុវត្ថិភាពចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បង្គោលសុត្ថិភាពចរាចរណ៍១ដើមបានរងការបុកពីបុរសពីរនាក់ជិះម៉ូតូ១គ្រឿង បណ្តាលឲ្យ ស្លាប់ម្នាក់នៅនឹងកន្លែង និងអ្នករួមដំណើររងរបួសស្រាល កាលពីវេលាម៉ោង១១និង១០និង៤៥នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិកំពង់ព្រះ ឃុំតាំង ក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា បុរសទាំងពីរនាក់ ១-ឈ្មោះ ម៉ូក រ៉ា អាយុ២២ឆ្នាំ ជាអ្នកបើកបរ មានទីលំនៅភូមិត្នោតជុំទី៣ ឃុំត្នោតជុំ ស្រុកបារាយណ៍ខេត្តកំពង់ធំ និងម្នាក់ទៀតឈ្មោះ ណែម សុភ័ត្ត អាយុ២៣ឆ្នាំ បានរងរបួសស្រាល មានទីលំនៅស្រុកពាមជរ ខេត្តព្រៃវែង ។ អ្នកទាំងពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1H-7839 ធ្វើដំណើរពីទិសខាងកើតឆ្ពោះទៅលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកបង្គោលសុវត្ថិភាពចរាចរណ៍ដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសស្រាល និងម៉ូតូរងការខូចខាតយ៉ាងដំណំ ។

បច្ចុប្បន្នសពរក្សាទុក ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ


ចែករំលែក៖