ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូបញ្ច្រាសទិសលើស្ពានអាកាសតិចណូបុកនឹងរថយន្តRANG ROVER

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានជិះម៉ូតូបញ្ច្រាសទិសនៅលើស្ពានអាកាសតិចណូហើយ បុកនឹងរថយន្តស៊េរីទំនើបម៉ាកRANG ROVER បណ្តាលឲ្យរងរបួសបាក់ជើងកាលពីវេលាម៉ោង០០និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅលើស្ពានអាកាសតិចណូ សង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះពុំត្រូបានស្គាល់ឈ្មោះនោះទេ ។ ប្រភពពីសមត្ថកិច្ចបានសន្និដ្ឋានថា ស្ត្រីរងគ្រោះបានជិះឆ្លងកាត់លើស្ពានអាកាសតិចណូ ពីកើតមកលិច រំលោភរបាំងថ្មចែកទ្រូងផ្លូវដោយបញ្រ្ចាសទិស និងរថយន្តធ្វើដំណើរពីលិចមកហើយជ្រុលបុកស្ត្រីជិះម៉ូតូតែម្តង។ ភ្លាមៗស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យឯកជន។

សមត្ថកិច្ចបន្តថា ស្ត្រីរងគ្រោះជិះម៉ូតូស្មាស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ1A-2574។ ចំណែករថយន្តម៉ាក់ RANG ROVERពណ៌ខ្មៅ គ្មានស្លាកលេខនោះទេ ហើយអ្នកបើកបរក៏បានរត់គេចខ្លួនបាត់ស្រមោលផងដែរ។ ក្រោយពីធ្វើការវាស់វែងរួច ទាំងម៉ូតូជនរងគ្រោះ និងរថយន្តបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕ តាឡឹម


ចែករំលែក៖