ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងក្រុងសៀមរាប ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការបន្តទៅតាមផ្លូវច្បាប់ ហេតុការចុះបង្ក្រាបករណីគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃ៦ ខែ តុលា ឆ្នាំ២០១៧ ស្ថិតនៅពីខាងលិចរបងវិទ្យាល័យអង្គរ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប ។
តាមប្រភពពីកកម្លាំងជំនាញខេត្តបានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នាក់នោះមាន៖ ទី០១/:ឈ្មោះ សួន សុផាណ្ណី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរគ្មានទីលំនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន) និង ទី០២/ឈ្មោះ រ៉ាត់ វីរៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខ របរគ្មានទីលំនៅភូមិតាវៀន សង្កាត់សាលា កំរើកក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។
បន្ទាប់ពីកម្លាំងឃាត់ខ្លួនបានក្នុងនោះ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន២កញ្ចប់ស្មើនឹងទំងន់១,៦ក្រាម(ថ្នាំសុទ្ធ),ថង់សំរាប់ច្រកថ្នាំញៀនចំនួន៤០ ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕ ប៊ុនរិទ្ធី