ខេត្តកណ្តាល៖ គណៈកម្មការចម្រុះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ទោ នឹម ចន្ទ័តាណា អនុប្រធាននាយកដ្ឋាននគរ បាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃរួមទាំងមន្ត្រីពាក់ព័ន្ធបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទទួលទិញ និងកែច្នៃផលចោរកម្មដោយ ឃាត់ខ្លួនមនុស្ស៧នាក់ ។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១០និង២០នាទីនៅយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ជន សង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ ឃុន សុខហ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាមន្ត្រីយោធា មានទីលំនៅមិន ពិតប្រាកដ, ទី២-ឈ្មោះ ឃុន សុខហោ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលគ្រឿងម៉ាសុីន មានទីលំនៅ មិនពិតប្រាកដ, ទី៣-ឈ្មោះ ឃុន គិ ភេទ ប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការគ្រឿងចក្រ មានទីលំនៅភូមិព្រែកក្តាម ១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល, ទី៤-ឈ្មោះ ធូ សុតសុភា ហៅទូច ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទង រស់នៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល, ទី៥-ឈ្មោះ នុត ជឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម មុខរបរជាងជួសជុលគ្រឿង ម៉ាសុីន មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម, ទី៦-ឈ្មោះ ទឹម គឹមហេង ភេទប្រុស អាយុ៥៩ឆ្នាំ ជន ជាតិខ្មែរ មុខរបរធ្វើការនៅឡនំបុ័ង រស់នៅ ភូមិ ឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងទី៧-ឈ្មោះ អាន សុីថា ភេទ ប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរគ្រឿងចក្រ រស់នៅភូមិកំពង់សំរឹទ្ធិ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូ៥គ្រឿង, រថយន្ត២ គ្រឿង, កាំភ្លើងខ្លី១ដើម ម៉ាកកា៥៩ (បង់១, គ្រាប់៦គ្រាប់ និងស្រោមកាំភ្លើង១), ស្លាក លេខម៉ូតូ៨ បន្ទះ, ស្លាកលេខរថយន្ត១បន្ទះ, ទូរស័ព្ទដៃ៩គ្រឿង, ឯកសណ្ឋានយោធា៣ សម្រាប់, អត្តសញ្ញាណប័ណ្ណយោធា៣ សន្លឹក, បណ្ណបើកបរ១សន្លឹក, កាតATM៣ សន្លឹក, កាតវីង២សន្លឹក, ប្រាក់ដុល្លារ១០០ ដុល្លារ, ប្រាក់រៀល១៩.០០០រៀល, រ៉ឺម៉កម៉ូតូ ១គ្រឿងរួមទាំងវត្ថុតាងជាច្រើនទៀត ។
ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុ តាងខាងលើត្រូវបានបញ្ជូនទៅនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី។ ដោយឡែករថយន្ត១ គ្រឿងម៉ាកហាយឡាក់វីហ្គោ ពណ៌ខ្មៅ និង រ៉ឺម៉កម៉ូតូសមត្ថកិច្ចរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ។ ចំណែកទីតាំងកើតហេតុត្រូវបានបិទជាបណ្តោះអាសន្នតាមការសម្របសម្រួលពីលោកព្រះរាជអាជា្ញអមសាលាដំបូងខេត្ត កណ្តាល ៕ ស្អាងជ័យ