ព័ត៌មានទាន់ហេតុការណ៍៖

ស៊ិនទ្រីបដិសេធន៍ពាក្យចរចាមអារាមដែលថា ក្រុមហ៊ុន ស៊ិនទ្រី ប្រកាសឈប់ពីការប្រមូលសំរាម

ចែករំលែក៖

ខេត្តព្រះសីហនុៈ  ក្រុមហ៊ុន សូមបដិសេធន៏នូវពាក្យចចាមអារាមដែលថា ក្រុមហ៊ុន ស៊ិនទ្រី ប្រកាសលាឈប់ពីការប្រមូលសម្រាម ដែលមូលហេតុមកពីក្រុមហ៊ុន ក្ស័យធននោះ វាជារឿង មិន ពិតនោះទេ ក្រុមហ៊ុនពុំបានដាក់ពាក្យលាឈប់ ដូចអ្វីដែលសាលាក្រុង ព្រះសីហនុ បានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមកន្លងមកនោះទេ នេះបើយោងតាមការបញ្ជាក់ពី លីស្រេង ប្រធានគ្រប់គ្រងក្រុមហ៊ុន ស៊ិនទ្រី សាខាខេត្តព្រះសីហនុ។

ថ្លែងក្នុងសន្និសិទ្ឋសារព័ត៏មានមួយនាព្រឹកថ្ងៃទី១០តុលានៅការិយាក្រុមហ៊ុន ស៊ិន ទ្រី សាខាខេត្តព្រះសីហនុ លោកលីស្រេង  បានគូសបញ្ជាក់ថាក្នុងនាមខ្ញុំជាតំណាងក្រុមហ៊ុន សូមបដិសេធន៏នូវពាក្យចចាមអារាមដែលថា ក្រុមហ៊ុន ស៊ិនទ្រី ប្រកាសលាឈប់ពីការប្រមូលសម្រាម ដែលមូលហេតុមកពីក្រុមហ៊ុន ក្ស័យធននោះ វាជារឿងមិនពិតនោះទេ ក្រុមហ៊ុនពុំបានដាក់ពាក្យលាឈប់ដូចអ្វីដែលសាលាក្រុងព្រះសីហនុ បានផ្សព្វផ្សាយតាមអាខោន លោក អភិបាលក្រុងនោះទេ គឺក្រុមហ៊ុនស៊ុំផ្អាក ដើម្បីស្វែងរកដំណោះស្រាយ និង បន្តកិច្ចសន្យាបន្ថែម បន្ទាប់ពីកុងត្រាចាស់ផុតសុពលភាព។លោកបន្តថា វាគឺជាភាពអយុត្តិធម៏សម្រាប់ក្រុមហ៊ុន ព្រោះយោងតាម …។

ក្នុងនាមក្រុមហ៊ុន ស៊ិន ទ្រី ដែលបានរងនូវភាពអយុត្តិធម៏ ពុំមានតម្លាភាពក្នុងការដេញថ្លៃកន្លងមក  ស្នើរអោយថ្នាក់ដឹកនាំ និង ស្ថាប័នពាក់ព័ន្ឋ មេត្តា ពិនិត្យ និងបើកការស៊ើបអង្កេត ឡើងវិញជុំវិញការដេញថ្លៃរបស់សាលាក្រុងកន្លងមកថា វាមាន វាមានយុត្តិធម៏ និង តម្លាភាពពិត ឬ យ៉ាងណា? ស្នើអោយមានការដេញថ្លៃឡើងវិញ ដោយអនុវត្តន៏ទៅតាមលក្ខ័ណ្ឌតិកៈនៃការដេញថ្លៃ ដោយបើកទូលាយអោយ ក្រុមហ៊ុន នា នា មានសិទ្ឋចូលរួមពី២ក្រុមហ៊ុនឡើងទៅ  មានការជូនដំណឹងត្រឹមត្រូវ ដើម្បីទទួលបាននូវការដេញថ្លៃមួយក្នុងភាពយុត្តិធម៏ ប្រកបដោយតម្លាភាព។(ឃ្លឹបសម្លេងលោក តំណាងក្រុមហ៊ុន ស៊ិន ទ្រី)

ស្របពេលជាមួយគ្នានោះផងដែរបញ្ហាសម្រាម កំពុងបានក្លាយជាប្រធានបទមួយដ៏ក្តៅគគុក ប្រកបដោយក្តីកង្វល់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏ដែលបញ្ហានេះ បានធ្វើមតិមហាជនរិះគន់យ៉ាងចំៗទៅអាជ្ញាធរក្រុងព្រះសីហនុ និង ក្រុមហ៊ុនប្រមូលសម្រាមថ្មីថាពុំមានភាពទទួលខុសត្រូវលើកាតព្វកិច្ចរបស់ខ្លួន ដោយបានបណ្តោយអោយមានគំនរសម្រាប់ជាច្រើនស្អុយរលួយតាមផ្លូវ នា នា បង្ករក្លិនស្អុយអាសោចដល់អ្នកធ្វើតំណើរ និង ភ្ញៀវទេសចរណ៏ ដែលកន្លែងខ្លះ សម្រាមបានគរទុកចាប់តាំងពីថ្ងៃទី១៥កញ្ញាមកម្លេះ។

ស្ថិតក្នុងស្ថានភាពគួរអោយព្រួយបារម្មណ៏នេះផងដែរ មតិប្រជាពលរដ្ឋ អាជីវករជាច្រើន បានបញ្ចេញទស្សនៈផ្សេងៗគ្នាថា អ្វីដែលពួកគាត់ចង់បាននាពេលនេះ គឺទីក្រុងស្អាត គាត់មិនចង់ឬពាក្យពីទីក្រុងទេសចរណ៏ មកជាទីក្រុងសម្រាមនោះ ហើយពួកគាត់ក៏ពុំខ្វល់ថា ក្រុមហ៊ុនចាស់ រឺក្រុមហ៊ុនថ្មីនោះទេសំខាន់អោយអោយតែក្រុមហ៊ុននោះមានភាពទទួលខុសត្រូវរបស់ខ្លួន។

ពីមុនគាត់នឹកស្មានថា ក្រុមហ៊ុនថ្មីអាចមានភាពល្អប្រសើរជាងក្រុមហ៊ុនចាស់ ប៉ុន្តែផ្ទុយទៅវិញ គឺយ៉ាប់ជាងក្រុមហ៊ុនចាស់ឆ្ងាយណាស់ ហេតុនេះពាក្យចាស់លោកពោលថា ឆ្នាំងបាយថ្មី មិនដូចបាយឆ្នាំងចាស់នោះទេ ដូចនេះការដូផ្លាស់ពីមួយទៅមួយវាមិនពិបាកទេ វាពិបាកត្រង់ថាអាថ្មីចូលមក វាមិនស្រួលដូចរបស់ចាស់ដែលមានអ្វីៗគ្រប់គ្រាន់នោះ ហេតុនេះ មុននឹងសម្រេចអ្វីមួយសូមគិតអោយច្បាស់ ប្រយ័ត្នស្តាយក្រោយ ដូចករណីក្រុមហ៊ុនប្រមូលសម្រាមនេះជាដើម៕ ឆ្លាម សមុទ្រ


ចែករំលែក៖