ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយម៉ូតូ និងម៉ូតូបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្សស្រីប្រុស៣នាក់បានរងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោ យផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់នេះ ឈ្មោះសូលី ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាវេវ ពាក់ស្លាកលេខ ភ្នំពេញ ១A-៥៣០១ ។ ២ ឈ្មោះម៉ូយ សុភាព ភេទប្រុស អាយុ២៥ឆ្នាំ ៣.ឈ្មោះ សុខ ធា ភេទស្រី អាយុ២៤ឆ្នាំ ជិះម៉ូតូម៉ាកហុងដាសេ ១២៥ សេរី២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ ១B-៤៦៩៣ ទាំងពីរនាក់ ជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូហុងដាវ៉េវ មួយគ្រឿងដែលបើកបរដោយឈ្មោះ សូលី បានធ្វើដំណើរពីលិចទៅកើត បម្រុងឆ្លងផ្លូវជាតិ ស្រាប់តែកំពុងរកឆ្លង ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដា ដែលឌុបគ្នាពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបានបុកម៉ូតូហុងដាវ៉េវពេញមួយទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលពេញផ្លូវ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯមធ្យោបាយបង្ក បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖