ខេត្តស្វាយរៀង៖ ទឹកទន្លេវៃគោ នៅថ្ងៃទី១០ តុលា ឆ្នាំ២០១៧ មានការកើនឡើងខ្ពស់ ជាងសព្វដង ព្រោះនៅដើមខែនេះ មានភ្លៀងធ្លាក់មក ជាប់ៗ គ្នាបង្កឲ្យមានការជន់លិចលង់លំនៅឋានប្រជពលរដ្ឋមួយចំនួន និងជន់លិចផ្លូវ ស្រូវដំណាំ រួមផ្សំផ្សេងៗ។
យោងតាមមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានឲ្យដឹង ថា ទឹកទន្លេវៃគោថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ទឺកមានកំពស់ ២ម៉ែត្រ៨០កើនលើសម្សិលមិញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ តែ២ម៉ែត្រ៧៤ ខ្ពស់៦សង្ទីម៉ែត្រហើយ បើទឹកចេះតែកើនឡើងជារៀងរាល់ថ្ងៃនោះ នឹងមានការប្រកាសអាសន្ន ហើយគ្រាន់តែទឹកឆ្នាំនេះ ពុំខ្លាំងដូចឆ្នាំមុននោះទេ។
ប្រភពបានបន្តថា ចំពោះការប្រកាសអាសន្ន រង់ចាំបន្តិចសិន ថាខេត្តនេះនៅ មានភ្លៀងជាច្រើនទៀត ហើយមានទទួលរងសំពាធ ព្យុះមូសុងវស្សារកាន់តែតែទាប និងអាចមានកូនព្យុះតូចមួយ នៅវៀតណាម និងមានឥទ្ធិពល ដល់តាមព្រំដែនខេត្ត។ បងប្អូន ដែលរស់នៅតាមដងមាត់ ទន្លេវ៉ៃគោ និងបឹងបួរ ស្រុកស្រែចំការនានាប្រុងប្រយ័ត្ន ចំពោះគ្រោះមហន្តរាយដោយសារ ទឹកជំនន់ទឹកភ្លៀង។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានបញ្ជាក់ថា ទឹកឆ្នាំនេះឡើងមានសភាព យឺតមិនខ្លាំងប៉ុន្មាននោះទេ ចឹងហើយបានជាពុំទាន់ ចេញសេចក្តីប្រកាសអាសន្ន តែបើតាម កំណត់ទឹកឆ្នាំនេះជិត ដល់ប្រកាសអាសន្នហើយ ទោះបីយ៉ាងណាក៏ដោយពលរដ្ឋ ត្រូវប្រុងប្រយត័្នខ្ពស់ ព្រោះទឹក ភ្លៀងទឹកជំនាន់ពីមួយ ថ្ងៃទៅមួយថ្ងៃកើនឡើង ជាលំដាប់ ជាពិសេសពុកម៉ែបងប្អូនមានកូន ចៅតូចតាចមិនត្រូវមានការធ្វេស ប្រហែសនោះឡើយ៕ យឹម សុថាន