ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ បន្តដឹកនាំមន្រ្តីជំនាញសាធារណការខណ្ឌ ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល១ថ្ងៃ បន្ទាប់ពីវេទិកាសាធារណៈ របស់ គណៈអភិបាលខណ្ឌរួចមក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យការិយាល័យជំនាញពាក់ព័ន្ធ ជាពិសេសការិយាល័យសាធារណការខណ្ឌ ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ។

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ បានដឹកនាំមន្រ្តីជំនាញសាធារណការខណ្ឌ ចុះត្រួតពិនិត្យការដាក់បំពង់លូរំដោះទឹកភ្លៀង នៅផ្លូវលេខ ៦៨ ស្ថិតនៅក្នុងភូមិ១០ សង្កាត់ស្រះចក និង បន្តចុះត្រួតពិនិត្យទឹកដក់លេីទ្រូងផ្លូវលេខ១០៦ ជាប់អគារធនាគារវឌ្ឍៈ ដែលទឹកនោះបានហូចេញពីការដ្ឋានសាងសង់ចំណតក្រោមដី ក្នុងនោះលោក អភិបាលបាន អញ្ជេីញម្ចាស់ការដ្ឋានចេញមកក្រៅ ដេីម្បីពិភាក្សារកវិធីដោះស្រាយ ដោយម្ចាស់ការដ្ឋានក៏បានឯកភាព និងបានសន្យាថា នឹងធ្វេីប្រព័ន្ធលូបង្ហូទឹកចូលលូមេ ដោយមិនអោយមានការលិចផ្លូវនេះបន្តទៀតឡេីយ ។ បន្ទាប់មកទៀត លោក អភិបាលខណ្ឌ បានបន្តចុះត្រួតពិនិត្យការដាក់កៅឡាក់អូសយកកាកសំណល់ចេញពីក្នុងលូ នៅក្នុងភូមិ១៥ ផងដែរ ។

លុះនារសៀលថ្ងៃដដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និង ចុះប្រមូលគំនរដី សំរាម និង សំណល់លូ នៅតាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ដេីម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្តបូមលូរបស់ រដ្ឋបាលរាជធីភ្នំពេញ ធ្វេីកាបូមលូ និង បាញ់លាងសំអាតថ្នល់ នៅថ្ងៃស្អែក ។

ឆ្លៀតក្នុងឱកាសនេះលោកអភិបាល សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សហកាជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងការប្រមូល និងរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវតាមមុខផ្ទះរៀងៗខ្លួន ដេីម្បីសោភ័ណ្ឌភាពទីក្រុងយេីងទាំងអស់គ្នា ។

គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល០២សប្តាហ៍ចុងក្រោយនេះ គណៈអភិបាលខណ្ឌ បានដាក់កម្មវិធីចុះធ្វើវេទិកាសាធារណៈតាមបណ្តាភូមិទាំង ២៤ ក្នុងសង្កាត់ស្រះចក និងបន្តចុះធ្វើវេទិកានេះទាំង ១៣៤ភូមិ នៃសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ដើម្បីទទួលយកសំណើរ សំណួរ សំណូមពរពីប្រជាពលរដ្ឋ និងដោះស្រាយជាបន្តបន្ទាប់ ព្រមទាំងលើកសំណើរជូនសាលារាជធានីភ្នំពេញផងដែរ ៕ ស តារា

 


ចែករំលែក៖