ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួនបានសម្រេចបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ។

គេមិនដឹងថា តើជនរងគ្រោះបានទៅចងកនៅលើដើមឈើតាំងពីពេលណានោះទេ ប៉ុន្តែទើបតែភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១១ ខែតុលាការ ឆ្នាំ២០១៧ ខណៈដែលមានគេដើរឆ្លងកាត់ទីកន្លែងកើតហេតុក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ភេម ទិត្យា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លងវិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សមត្ថកិច្ចអះអាងថា ជនរងគ្រោះត្រូវបានប្រពន្ធចុះចោល ផឹកស្រាជាប្រចាំ ព្រមទាំងមានសតិមិនប្រក្រតីផង ។

សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖