ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆេះផ្ទះមួយខ្នងខូចខាតគិតជាប្រាក់ប្រហែល៤ពាន់ដុល្លារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះទំហំ៥ម៉ែត្រគុណ៦ម៉ែត្រមួយត្រូវអគ្គីភ័យឆាបឆេះខូចខាតគិតជាប្រាក់អស់ប្រមាណ៤ពាន់ដុល្លារអាមេរិក។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិកាប៉ះលើឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ គីង អឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ រសនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ប៉ែន សុគន្ធ អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ- និងមានកូនប្រុសម្នាក់ក្នុងបន្ទុក។

ប្រភពបន្តថា តុល្យភាពការខូចខាតរួម ឆេះផ្ទះ១ខ្នងជញ្ជាំងក្តារ ប្រក់សង្ក័សី ខូចខាតតុ ទូសាឡុង គ្រែ គិតជាទឹកប្រាក់ចំនួន $ 4 000 ( បួនពាន់ដុល្លារ)។ ករណីអគ្គីភ័យនេះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់ទាន់ពេល ដោយឆេះអស់ខាងក្នុងផ្ទះ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីនេះកើតឡើងដោយមូលហេតុ ឆ្លងចរន្តអគ្គីសនី៕ ប៉ឹម ពិន


ចែករំលែក៖