ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គល ធាន វុទ្ធី ចេញមុខជាថ្មីជាមួយការតាំងខ្លួនជាព្រះអរហន្តវិញម្តង

ចែករំលែក៖

ខេត្តតាកែវ៖ បន្ទាប់ពីស្ងាត់បាត់ខ្លួនមួយរយៈ ក្រោយពេលក្រសួងធម្មការ និងសាសនាចុះត្រួតពិនិត្យលើភាពមិនប្រក្រតីពាក់ព័ន្ធនឹងបុគ្គល ធាន វុទ្ធី ដែលបានតាំងខ្លួនជាព្រះសិអារ្យមេត្រីយ នៅវត្តទួលព្រះរាជា ឋិតក្នុងខេត្តកណ្តាល កាលពីប្រមាណ៣ ឆ្នាំមុន នៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពីសំណាក់អ្នកលេងបណ្តាញសង្គម Facebook ថា បុគ្គលរូបនេះបានលេចមុខម្តងទៀតជាមួយនឹងការតាំងខ្លួនជាព្រះអរហន្ត វិញម្តង ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងរិះគន់ យ៉ាងខ្លាំង។

ការភ្ញាក់ផ្អើលនេះបន្ទាប់ពីមានការលេចធ្លាយវីដេអូ នៅក្នុងពិធីបុណ្យមួយ ដែលមានការចូលរូបពីសំណាក់ក្រុមអ្នកមានជំនឿយ៉ាងច្រើនកុះករ ដែលពិធីបុណ្យនោះ ប្រព្រឹត្តទៅស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ។

ជុំវិញបញ្ហាខាងលើនេះលោក អ៊ិត សារ អភិបាលស្រុកព្រៃកប្បាស បានឲ្យដឹថា ចំពោះការរៀបចំកម្មវិធីបុណ្យ ដែលបានចេញចាយលើបណ្តាញសង្គម Facebook ពិតជាបានរៀបចំធ្វើនៅចំណុចខាងលើពិតមែន តែគឺជាកម្មវិធីបុណ្យធម្មទាន ធម្មតាទេ ហើយលោក ធាន វុទ្ធី ក៍បានមកសុំច្បាប់ផងដែរ ហើយចំពោះការលើកឡើងថា បុគ្គល ធាន វុទ្ធីយករូបព្រះឆយាលក្ខណ៍របស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដាក់តាំងខាងក្រោមរូបរបស់ខ្លួននោះ មិនមែនជារូបរបស់លោក ធាន វុទ្ធី នោះទេ ហើយចំពោះការតាំងខ្លួនព្រះអរហន្ត របស់បុគ្គរូបនេះ លោកបានសួរនាំរួចហើយគឺមិននោះទេ ៕ ភ្នំដា


ចែករំលែក៖