ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ចូលរួមសម្ពោធសាលារៀនអ៊ិស្លាម១ខ្នងអស់ថវិកា២៣ម៉ឺនដុល្លារនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ស្រី បានអញ្ជើញជាអធិបតី ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា ១ខ្នង កម្រិតមធ្យមសិក្សា នៃវិទ្យាស្ថាន អាន់នៀកម៉ះ អាល់អ៊ិស្លាមីយ៉ះ របស់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនា អ៊ិស្លាម កម្ពុជា ដែលជាជំនួយរបស់សប្បុរសជន ប្រទេសគុយវ៉ែត គឺក្រុមហ៊ុនអន្តរជាតិ អាលហ្សែខ តាមរយៈសមាគមសម្រប សម្រួល និងអភិវឌ្ឍន៍សង្គម សហការជា មួយសមាគមពិភពលោកនៃក្តីមេត្តាសាខាកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ អគារសិក្សានេះ មានកម្ពស់៤ជាន់ ស្មើ១៣ បន្ទប់ ដែលចំណាយថវិកា២៣ម៉ឺនដុល្លារ អាមេរិក។

លោក យូសុះ អៀរ៉សាត នាយកវិទ្យា ស្ថាន អាន់នៀកម៉ះ បានបញ្ជាក់ថា មក ដល់ពេលនេះ វិទ្យាស្ថានអាន់នៀកម៉ះ បានពង្រីកសាខារបស់ខ្លួនបានចំនួន៣០សាខា នៃខេត្តក្រុងចំនួន៧ ក្នុងនោះរាជ ធានីភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង កំពត ត្បូងឃ្មុំ ក្រចេះ និងកណ្តាល។ វិទ្យាស្ថាន១ ខ្នងនេះ ជាក្ដីស្រមៃ របស់សិស្សានុសិស្ស ខ្មែរអ៊ិស្លាមនៅសហគម ឬស្សីកែវនេះយូរ ហើយ ឥឡូវបានដូចបំណង ។

លោកបណ្ឌិត Ali Alrashid ប្រធាន សមាគមពិភពលោកនៃក្តីមេត្តារបស់រដ្ឋ គុយវ៉ែត ប្រចាំតបន់អាស៊ី បានលើកឡើង ថា ក្នុងនាមតំណាងម្ចាស់ជំនួយ សូមផ្ញើក្តីនឹករលឹករបស់សម្បុរសជនពីរដ្ឋមគុយវ៉ែតមកកាន់ប្រជាជនកម្ពុជា ហើយលោក សន្យា នឹងបន្តចូលរួមសហការកសាង សហគមន៍កម្ពុជា នៅគ្រប់វិស័យ តាមការ ចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការអនុវត្តគោលនយោបាយសប្បុរស ធម៌របស់ព្រះអង្គម្ចាស់នៃរដ្ឋគុយវ៉ែត ដែល អង្គការសហប្រជាជាតិឲ្យងារថា ជាបិតា សប្បុរសធម៌។

លោកថ្លែងអំណរគុណដល់ប្រមុខរាជ រដ្ឋាភិបាលមកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កនូវភាពងាយស្រួល គ្រប់បែបយ៉ាង ជាពិសេសថ្នាក់ដឹកនាំ កំពូល និងគ្រប់ក្រសួងស្ថាប័ន តែងតែ បានគាំទ្រ និងរហូតដល់អញ្ជើញផ្តល់កិត្តិយសក្នុងកម្មវិធីសម្ពោធសមិទ្ឋផលនានា ​របស់អង្គការនៅតាមសហគមន៍ខ្មែរអ៊ិស្លាម។

លោក អូស្មាន ហាស្សាន់ ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា បានអគុណដល់រដ្ឋា ភិបាលគុយវ៉ែត ក៏ដូចជាសមាគមពិភព លោកនៃក្តីមេត្តា ដែលជាភាគីម្ចាស់ជំនួយ ខ្នាតធំ បាន និងកំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ជំនួយមនុស្សធម៌ស្ទើរគ្រប់ វិស័យ ក្នុងបេសកកម្មពិសេសមួយឆ្ពោះទៅរកការអភិវឌ្ឍ សង្គមកម្ពុជា ស្របនឹងគោលនយោបាយរសប់រាជរដ្ឋាភិបាល កម្ពុជា។

លោកអូស្មាន ហាស្សាន់ បានរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែតុលា នេះ គឺនៅសល់ តែ២៨ ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ ២០១៦ នឹងត្រូវបញ្ចប់ សូមបងប្អូនដែលគ្រប់អាយុកុំភ្លេចទៅចុះឈ្មោះ និងពិនិត្យ បញ្ជីឈ្មោះបោះឆ្នោត, អ្នកផ្លាស់ប្តូរទី លំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នាផងដែរ៕ សំរិត


ចែករំលែក៖