ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីប្រមាណ ៧៤នាក់ ក្នុងនោះមានស្រី១៤នាក់ ពាក់ ព័ន្ធទៅនឹងករណីគំរាមទារប្រាក់តាមប្រព័ន្ធអីុនធើណេត ( VIOP) និងអនឡាញត្រូវបាន នគរបាលនាយកដ្ឋានស៊ើបអង្កេត និង អនុ វត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃចាត់បញ្ជូនចេញពីព្រះរាជា ណាចក្រកម្ពុជា តាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០៧ សហការពីក្រសួងសន្តិ សុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនយកយន្តហោះពិសេសចំនួន២គ្រឿង មកទទួលដោយផ្ទាល់ ។
ការបញ្ជូនជនបរទេសជាជនជាតិចិន ប្រុសស្រី ប្រមាណ៧៤នាក់ចេញពី ព្រះរាជា ណាចក្រកម្ពុជានេះ ប្រព្រឹត្តឡើង កាលពី វេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ក្រោមវត្តមានលោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
សមត្ថកិច្ចអន្តោប្រវេសន៍ប្រាប់ឲ្យដឹង ថា លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយមានការសម្រប សម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញ និងលោក លឹម ប៊ុនហេង ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនៃអគ្គ ស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ សមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋានបានចុះត្រួតពិនិត្យ និងឆែកឆេរករណីគំរាមទារប្រាក់តាមប្រព័ន្ធ អីុនធើណេត និងអនឡាញនៅគោលដៅ ក្នុងរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ មានចំនួន៩ទីតាំង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីស្វែងរកបទល្មើសខុស ច្បាប់ ។
ជាលទ្ធផលនៃការត្រួតពិនិត្យ និងឆែក ឆេររកឃើញមានជនបរទេសចំនួន៩៣ នាក់ ( ស្រី១៧នាក់ ) មាន២សញ្ជាតិ គឺជន ជាតិឥណ្ឌូនេសុី និងជនជាតិចិន ប្រព្រឹត្ត បទល្មើសករណីគំរាមទារប្រាក់តាមប្រព័ន្ធអីុនធើណេត និងអនឡាញ ។
សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រាប់ បញ្ជាក់ឲ្យដឹងថា សម្ភារជាវត្ថុតាងដែលត្រូវ បានដកហូតរួមមាន កុំព្យូទ័រយួរដៃចំនួន ១៣២គ្រឿង កុំព្យូទ័រលើតុចំនួន៣៤គ្រឿង ទូរស័ព្ទដៃ ចំនួន២០៩គ្រឿង ដុំវ៉ាយហ្វាយ ចំនួន១៤គ្រឿង និងសម្ភារបណ្តាញណែត វើកមួយចំនួនធំទៀត ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាងក្រុម ប្រតិបត្តិការចម្រុះបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្រោយពីធ្វើ ការសួរនាំជនបរទេសចំនួន៧៤នាក់ ក្នុងនោះស្រី១៤នាក់ប៉ុណ្ណោះ ជាប់ពាក់ព័ន្ធទៅ នឹងករណី គំរាមទារប្រាក់តាមប្រព័ន្ធអីុនធើណេត ៕ តុង សីហា