ខេត្តព្រៃវែង៖ កងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់រថយន្តនាំចូលជើងមាន់ និងមាន់ខុសច្បាប់នៅច្រកម៉ឺនជ័យ ស្រុកកំចាយមារ
នៅម៉ោង០១និង០៨នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរយុត្តិធម៌ ចំនួន០៥នាក់រថយន្ត០១ គ្រឿង ដឹកនាំដោយវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកំលាំងជំនាញ បសុពេទ្យខេត្ត ឃាត់រថយន្តចំនួន០១គ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C.5488 នៅត្រង់ចំណុច ភូមិ ជោរទី២ ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវេង ដែលបានដឹកផលិតផលសត្វខុសច្បាប់ ចេញពីប្រទេសវៀត ណាម តាមច្រកម៉ឺនជយ័ឆ្ពោះទៅកាន់ភ្នំពេញ ។
លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ក្រោយពីធ្វើការត្រូតពិនិត្យនិងឆែកឆេររថយន្តសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ -រថយន្តម៉ាកហ៊ីយ៉ាន់ដាយ
០១គ្រឿងពណ៌ស ពាក់ផ្លាកលេខភ.ព 3C5488 មានមាន់រស់ ចំនួន ១៦០០ក្បាល ជើងមាន់ ចំនួន ៤៧០កេះ ទម្ងន់៧០៥០គីឡូក្រាម ។
បច្ចុប្បន្ន រថយន្តរួមនឹងវត្ថុតាង ប្រគល់ជូនជំនាញបសុពេទ្យខេត្តដើម្បី ចាត់ការតាមនីតិវិធី៕ ស សម