ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ទេយ្យទានដល់ក្រសួងផែនការដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់

ចែករំលែក៖

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅក្នុងបរិវេនវត្តញាណរង្សី បានរៀបចំពិធីប្រគល់ទេយ្យទានដល់ក្រសួងធម្មការ និងសាសនា ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។

ពិធីប្រគល់ទេយ្យទានខាងលើនេះមានការអញ្ជើញចូលរួមពីលោក ហុឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងលោកស្រី មន្ត្រីក្រោមឱវាទ ព្រមទាំងមានការចូលរួមជាច្រើនពីលោកតា លោកយាយ និងព្រះសង្ឃផងដែរ។

ទេយ្យទានដែលព្រះតេជគុណ ខឹម សម្បត្តិ អនុគុណខណ្ឌឫស្សីកែវ និងចៅអធិការវត្តញាណរង្សី ហើយក៏ជាប្រធានសមាគមមូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាផងដែរ។

អំណោយទាំងនោះមាន អង្ក១តោន ទឹកសុទ្ធ១០កេស ទឹកក្រូច៥កេស ស្ក៣០គីឡូក្រាម តែ២០០កញ្ចប់ មី១០កេស ទឹកត្រី១០យួរ ទឹកសុីអុីវ១០យួរ ទឹកដោះគោខាប់៣០កំពុង ត្រីខ១០យួរ បាឡុង២សម្រាប់ និងបច្ច័យចំនួន៤លានរៀនផងដែរ។

ដោយឡែក លោកតាលោកយាយ និងព្រះសង្ឃ ក៏បានទទួលនូវឃីតម្នាក់១កញ្ចប់ធំ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ប្រចាំថ្ងៃ។

ព្រះចៅអធិការវត្តញាណរង្សីតែងតែផ្តល់នូវទេយ្យទានដល់ជនរងគ្រោះ ក៏ដូចជាអនុសាខាកាកបាតក្រហមខណ្ឌឫស្សីកែវ និងប្រជាពលរដ្ឋជួបការលំបាកជាច្រើនកន្លងផងដែរ៕ អារុណរៈ


ចែករំលែក៖