ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងៗទៅមើលមងប្រទះឃើញសាកសពស្រ្តីម្នាក់អណ្ដែតទឹកបឹងបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គេអះអាងក្មេងៗប្រមាណ ៥នាក់នាំគ្នាទៅមើលមងនៅបឹងមួយដែលពួកគេដាក់ត្រី ក៏បានប្រទះឃើញសាកសពអណ្ដែតទឹកនាំ គ្នរត់បាតជើងសព្រាតមកប្រាប់អ្នកភូមិ ខណៈនោះក៏បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្តកិច្ចសង្ស័យករណីឃាតកម្ម។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទឹកបឹងចែងមែង ស្ថិតក្នុងគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលមូលដ្ឋានប៉ុស្ដិ៍រដ្ឋបាលសន្រ្ទៃបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ សឿន យ៉េន ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ជាធម្មតាស្រ្តីរងគ្រោះគាត់បានលក់នំបាញ់ឆែវនៅមុខវត្តកែវឧត្ដម(ហៅវត្តកណ្ដាល)ជារៀងរាលថ្ងៃសព្វមួយដង ហើយគាត់លក់(នំបាញ់ឆែវ)ពីព្រលឹមរហូតម៉ោង៩ឬ១០ ទើបគាត់រើឥវ៉ាន់ទុកដាក់ទៅផ្ទះរបស់គាត់វិញ ហើយជាទំលាប់មួយទៀតគាត់(ស្រ្តីរងគ្រោះ)ឧស្សាហ៍ទៅស្ទូចត្រីនៅតំបន់បឹងខាងលើ ដូច្នេះគ្មាននរណាម្នាក់ដឹងច្បាស់លាស់ថា គាត់ទៅស្ទូចត្រីហើយបានលង់ទឹកស្លាប់នៅវេលាម៉ោងប៉ុន្មាននោះទេ លុះនៅវេលាម៉ោងខាងលើមានក្មេងៗចំនួន ៥នាក់ បាននាំគ្នាដើរទៅមើលមងរបស់ពួកគេ ដែលរាយចាប់ត្រីនៅទីនោះដែរ ក៏បានប្រទះឃើញសពស្ត្រីរងគ្រោះអណ្ដែតតែម្តង។

ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល ជំនាញបានធ្វើកោសល្យវិច័យលទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ក៏បានធ្វើកំណត់ហេតុត្រឹមត្រូវប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ប្រជាពលរដ្ឋភាគច្រើនមានចម្ងល់ថា បើតាមការរៀបរាប់ដូចខាងលើហេតុអ្វីក៏សាកសពឆាប់អណ្ដែតទឹកម្ល៉េះ ពេលវេលានេះ ដូចជារយៈពេលខ្លីណាស់ ព្រោះជាធម្មតា ២ថ្ងៃ១យប់ឯណោះទើបអណ្ដែត៕ ប៉ឹម ពិន


ចែករំលែក៖