ព័ត៌មានទាន់ហេតុការណ៍៖

ចាប់មុខសញ្ញាលួចកាបូបលុយក្នុងពិធីឡើងផ្ទះថ្មីនៅបុរីហាយធិចលុច្សសារីច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ មុខសញ្ញាលួចកាបូបលុយនៅក្នុងពិធីផ្សេងៗម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចក្រោយពីជនសង្ស័យលួចកាបូបលុយរបស់ភ្ញៀវដែលទៅចូលរួមក្នុងពិធីឡើងគេហដ្ឋានថ្មីកាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅបុរីហាយធិច លុច្សសារី មានទីតាំងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះជួ សុភ័ក្ត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់ ខណ្ឌទួលគោក ។

ជនរងគ្រោះឈ្មោះឆាយ លី ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅក្នុងបុរីពិភពថ្មី ផ្ទះលេខ៥៣ ផ្លូវលេខ៣ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពត៍មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានមកចូលរួមពិធីឡើងគេហដ្ឋានថ្មីនៅក្នុងបុរីហាយធិចលុច្សសារី រួចក៏ទុកកា បូបពណ៌ខ្មៅ នៅលើកៅអីក្បែរខ្លួន ស្រាប់តែជនសង្ស័យបានដើរមកក្បែរបន្លំលួចយកកាបូបរត់គេចខ្លួន ពេលនោះជន រងគ្រោះស្រែកចោរៗ ក៏ត្រូវបានអ្នករត់តុ និងភ្ញៀវចូលរួមជួយដេញចាប់បាននាំគ្នាវាយជនសង្ស័យបែកក្បាល និងមុខឲ្យមានរបួសជាទម្ងន់ និងដកហូតយកកាបូបពីជនសង្ស័យទៅឲ្យជនរងគ្រោះវិញ ពេលនោះជនរងគ្រោះពិនិត្យមើលក្នុង កាបូបរបស់ខ្លួនឃើញ មានលុយបាត ៧៦០បាត និងទូរស័ព្ទ ដៃ០១គ្រឿង ម៉ាក iPhone៦ ពណ៌ខ្មៅ រួចប្រាប់ថា បាត់លុយ ៧៨០០ដុល្លារទៀត នៅ ក្នុងកាបូបនេះ ហើយក៏នាំជនសង្ស័យ រួមនិងវត្ថុតាងយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕សណ្តោស


ចែករំលែក៖