ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
«ក្នុងពេលដែលពូកំពុងជួបសួរសុខទុក្ខក្មួយៗកម្មករនៅក្នុងប្រទេស ក៏ពូបាននឹងកំពុងគិតដល់ក្មួយៗដែលកំពុងធ្វើការនៅក្រៅប្រទេសដែរដូចជានៅ ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី…ជាដើម។
ពូខិតខំសម្របសម្រួលជាមួយប្រទេសដែលក្មួយៗកំពុងធ្វើការដើម្បីអោយកូនក្មួយៗទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត។
ក្មួយៗមិនត្រូវគិតថាមកធ្វើកញ្ជះគេទេ ឬចំណាកស្រុកខុសគេខុសឯងនោះទេ។ ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ សូម្បីតែនៅប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឡាវ សិង្ហបូរី ឥណ្ឌា ហុងកុង …ជាដើម។ នេះគឺបានបង្ហាញពីសមត្ថភាព និងមានឱកាសដែលក្មួយបានមកធ្វើការនៅបរទេស។ សំខាន់បំផុតនោះ គឺក្មួយៗមានការងារធ្វើល្អ និងមានប្រាក់ខែល្អ ទោះបីនៅក្នុងឬក្រៅប្រទេសក្តី ដែលជាមោទនៈភាពរបស់ក្រុមគ្រួសារ»៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ