ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអរគុណក្មួយៗ ចៅៗកម្មករ និងកម្មការនីដែលបានផ្តល់នូវការគោរពស្រឡាញ់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «អរគុណក្មួយៗ ចៅៗកម្មករ និងកម្មការនីដែលបានផ្តល់នូវការគោរពស្រឡាញ់រាប់អានតាមរយៈការចាប់ដៃ ឱប ថើប និង Selfie ក្នុងពេលដែលពូបានចុះមកជួបក្មួយៗតាមរោងចក្រ។ ភាពស្និទ្ឋស្នាល និងការស្រឡាញ់ចេញពីបេះដូងរបស់ក្មួយៗនិងចៅៗ គឺបានធ្វើអោយពូរំភើបសប្បាយរីករាយ។

ការគោរពស្រឡាញ់ទាំងអស់នេះ គឺដោយសារក្មួយៗនិងចៅៗបានយល់ដឹងច្បាស់អំពីសកម្មភាព និងការលះបង់ទាំងឡាយដែលពូបានធ្វើសម្រាប់ជីដូន ជីតា និងឪពុកម្តាយក្មួយៗនិងចៅៗកន្លងមក រួមទាំងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និងនយោបាយឈ្នះ ឈ្នះ​ ការរកសន្តិភាព ដែលធ្វើអោយកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ»៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖