ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៧នាក់ត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្មេងប្រុសស្រីចំនួន៧នាក់ជួលផ្ទះស្នាក់នៅពពាក់ពពូនគ្នាបង្ករភាពរញ៉េរញ៉ៃត្រូវសមត្ថកិច្ចខណ្ឌ៧មករាធ្វើការឃាត់ខ្លួនពាក់ព័ន្ធជាមួយការប្រើប្រាស់គ្រឿងញៀន​ ។​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​៩និង១០​ នាទីព្រឹកថ្ងៃ១៨​ ខែតុលា​ ឆ្នាំ២០១៧​ នៅត្រង់ចំនុចផ្ទះជួលលេខ១១៨​ អឺ៤​ ក្រុម៦​ ភូមិ៣​ ផ្លូវលេខ១២៨​ សង្កាត់មនោរម្យ​ ខណ្ឌ៧មករា​។​

បើតាមសំដីរបស់លោកមេប៉ុស្តិ៍មនោរម្យបានប្រាប់អោយដឹងថាមុនពេលឃាត់ក្មេងប្រុសស្រីទាំង៧នាក់គឺមុនដំបូង​សមត្ថកិច្ចបានឃាត់ក្មេងប្រុសចំនួន២នាក់​ ជនសង្ស័យទី១ មានឈ្មោះ​ ឆន់ ធីតា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំមន្ទីពេទ្យរស្សី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនសង្ស័យទី២ មានឈ្មោះ លី ចិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅម្តុំមនោរម្យ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ជនសង្ស័យទី ០៣មានឈ្មោះ កែវ ចាន់ផល្លា ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក ផ្ទះលេខ១៥៤ ផ្លូវ១៦៩ សង្កាត់វាលវង ខណ្ឌ ៧មករា។

ជនសង្ស័យទី៤ មានឈ្មោះ​ ម៉ម ចានសោភា ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧២ ផ្លូវដឹងហែម សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ជនសង្ស័យទី៥ មានឈ្មោះ​ កែម វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៦ ផ្លូវ១២៨ សង្កាត់ មនោរម្យ ខណ្ឌ៧មករា។

ជនសង្ស័យទី៦ មានឈ្មោះ​ យ៉ាន រាបសាន ភេទស្រីអាយុ១៦ឆ្នាំ ស្នាក់នៅម្តុំទួលគោក ផ្លូវ៦០៨ សង្កាត់ បឹងកកទី២ ខណ្ឌទួលគោក

ជនសង្ស័យទី៧ មានឈ្មោះ គឹម វីរះ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥អីសេរូ ផ្លូវ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

មុនពេលកើតហេតុសមត្ថកិច្ចមានការសង្ស័យចំពោះក្មេងប្រុស ០២នាក់ដែលកំពុង ឈនៅក្នុងជណ្ដើបម្រុងឡើងផ្ទះ ដោយមានកាសង្ស័យ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍មនោរម្យ សហការណ៍ជាមួយកម្លាំងជំនាញគ្រឿងញៀនធ្វើការឃាត់ខ្លួន បានជនសង្ស័យ ចំនួន ០២នាក់ យកមកប៉ុស្តិ៍ ដើម្បីពិនិត្យទឹកនោម និង បន្តទៅឃាត់ខ្លួនបក្សពួកចំនួន ០៥នាក់ទៀត ដែលកំពុងដេកនៅលើផ្ទះជួល​។​ លោកមេប៉ុស្តិ៍បានបន្តទៀតថាជនសង្ស័យប្រុសស្រីទាំង ០៧នាក់សុទ្ធតែមានសារធាត់ញៀនទាំងអស់។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ០៧នាក់ត្រូវបាននាំមកសាក់សួនៅប៉ុស្តិ៍មនោរម្យ ដើម្បីកសាងសុំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់កាតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖