ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋកាតាឡូនៀជាង២សែននាក់ធ្វើបាតុកម្មតវ៉ាឲ្យដោះលែងមេដឹកនាំទាមទារផ្តាច់ខ្លួន

ចែករំលែក៖

ពលរដ្ឋកាតាឡូនៀជាង ២សែននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មទាមទារឲ្យរដ្ឋាភិបាល អេស្បា៉ញដោះលែងអ្នកនយោបាយ២រូបដែលគាំទ្រការផ្តាច់ខ្លួនរបស់តំបន់ កាតាឡូនៀ ដែលបានចាប់ខ្លួនកាលពី ថ្ងៃទី១៦ ខែតុលា។

ក្រុមបាតុករបានស្រែកពាក្យស្លោក ឲ្យដោះលែងលោក Sanchez និង លោក Cuixart ដែលជាអ្នកនយោបាយគាំទ្រ ដល់ការផ្តាច់ខ្លួន តំបន់កាតាឡូនៀ ចេញ ពីអេស្បា៉ញ ទៅជាប្រទេសថ្មីមួយទៀត ។ បាតុកម្មធ្វើឡើង ដោយអង្គការការពារ ការបោះឆ្នោតប្រជាមតិ ដែលបានបង្កើតឡើងកាលពីដើមខែតុលាកន្លងមក ក្នុងគោលដៅការពារសិទ្ធិរបស់ពលរដ្ឋកាតាឡូនៀ។

លោកស្រី Martinez សមាជិកអង្គការ ខាងលើបានលើកឡើងថា លោកស្រីមិន​ដែលគិតដល់ថា រដ្ឋាភិបាលអេស្បា៉ញបែរជាចាប់អ្នកនយោបាយ តំបន់កាតាឡូនៀ ឡើយ ។ រឿងនេះមិនអាចទទួលយកបាន ទេ ហើយអាចបង្កឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។

កន្លងមកបុរសខ្លាំងទីពីររបស់តំបន់ កាតាឡូនៀ បានប្រកាសព្រមានថា ការ ចរចាជាមួយរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ អាចប្រព្រឹត្តទៅបានដរាបណាតែខ្លឹមសារនៃការកិច្ចចរចានោះ ផ្តោតតែលើឯករាជ្យភាព តំបន់តែប៉ុណ្ណោះ។

ប្រមុខដឹកនាំរដ្ឋាភិបាលកាតាឡូនៀ ត្រូវបញ្ជាក់ជំហររបស់ខ្លួនជាថ្មីស្តីអំពីឯក រាជ្យតំបន់កាតាឡូនៀ ។នៅក្នុងសុន្ទរកថារបស់ប្រធានបក្សសាធារណរដ្ឋឆ្វេងនិយម បុរសខ្លាំងទីពីររបស់កាតាឡូនៀ លោក Oriol Junqueras បានប្រកាសយ៉ាង ក្តែងៗថា សំណើសុំចរចារបស់ទីក្រុង ម៉ាឌ្រីដ និងកាតាឡូនៀ ត្រូវផ្តោតលើការស្ថាបនាសាធារណរដ្ឋ និងឯករាជ្យឱ្យតំបន់​កាតាឡូនៀ។

ក្រុមអ្នកផ្តាច់ទឹកដីនិយមកាតាឡូនៀ បានយកលទ្ធផលប្រជាមតិខុសច្បាប់ កាល ពីថ្ងៃទី១តុលា ដែលមានប្រជាពលរដ្ឋ ប្រមាណតែ៤៣%បានចូលរួមបោះឆ្នោត និងជាលទ្ធផល ៩០%ព្រមចង់បានឯក​រាជ្យ មកធ្វើជាបង្អែកសម្រាប់ទាមទារផ្តាច់ខ្លួនពីអេស្ប៉ាញ។

សូមបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រមុខ តំបន់កាតាឡូនៀ លោក Puigdemont បានទាមទារសុំឲ្យមានអន្តរការីអន្តរជាតិ ក្នុងការចរចាជាមួយរដ្ឋាភិបាលអេស្ប៉ាញ ប៉ុន្តែមិន បានបញ្ជាក់អំពី លក្ខខណ្ឌអ្វីទាំងអស់។ ចំណែកខាងទីក្រុងម៉ាឌ្រីដ ជំហរនៅនឹង ដដែល គឺរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ច្រានចោលទាំងស្រុងសំណើចរចា ដោយអំពាវនាវឱ្យក្រុមអ្នកផ្តាច់ទឹកដីនិយម ត្រឡប់ក្រោយវិញ និងធ្វើខ្លួនឱ្យ ស្របច្បាប់។ រដ្ឋាភិបាលក្រុងម៉ាឌ្រីដ បដិ សេធមិនទទួលអន្តរការីអន្តរជាតិ ហើយ ​ទុកពេលឱ្យប្រមុខដឹកនាំតំបន់កាតាឡូនៀ បញ្ជាក់ជំហរច្បាស់លាស់ជាថ្មី នៅថ្ងៃចន្ទ​ខាងមុខ ហើយប្រសិនបើមេដឹកនាំកាតា ឡូនៀ នៅតែចចេសប្រកាសឯករាជ្យជា អត្តនោម័ត រដ្ឋាភិបាលអេស្ប៉ាញទុកពេល ឱ្យ ដល់ថ្ងៃសៅរ៍ទី ២១តុលា មុនផ្តើមអនុ​វត្តតាមមាត្រ១៥៥នៃរដ្ឋធម្មនុញ្ញ ពោល គឺដកស្វ័យភាពតំបន់កាតាឡូនៀ ទុកភារៈគ្រប់គ្រងតំបន់ទៅឱ្យរដ្ឋាភិបាលវិញ៕ ម៉ែវ សាធី

 


ចែករំលែក៖