ខេត្តប៉ៃលិន៖ ក្រុមបងធំ៩នាក់ដែល បង្ករបួសស្នាមលើយុវជនម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧ ដើម្បីបញ្ជូនទៅ តុលាការ ។
ជុំវិញករណីនេះ មន្រ្តីនគរបាលក្រុង ប៉ៃលិនបានរំលឹកថា កាលពីថៃ្ងទី១៨ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចម៉ុងចិន សួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិវត្ត សង្កាត់-ក្រុង-ខេត្តប៉ៃលិន មានក្មេងស្ទាវ មួយក្រុមជាង១០នាក់ បានប្រើដាវសាមូរ៉ៃជិះមូ៉តូដេញកាប់ក្រុមក្មេងម្ខាងទៀត បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសក្បាល និងដៃធ្ងន់។ ក្រោយពីធ្វើសកម្មភាពក្រុម ក្មេងដែលប្រជាពលរដ្ឋចាត់ទុកជាក្រុមបង ធំបាននាំគ្នាជិះមូ៉តូគេចខ្លួននៅគ្រាដែល ក្រុមគ្រួសារបញ្ជូនក្មេង ប្រុសទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
នៅថៃ្ងកើតហេតុសមត្ថកិច្ចប្រាប់ឲ្យដឹង ថា ក្មេងប្រុសរងគ្រោះឈ្មោះ ហូម ភូ អាយុ១៧ឆ្នាំ ជាសិស្សមានទីលំនៅភូមិ កន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវ ក្រុមជនសង្ស័យកាប់ឲ្យរបួសក្បាល និង ដាច់ដៃ ។
ក្រោយពីកើតហេតុ និងបន្ទាប់ពីសមត្ថ កិច្ចទទួលបានពាក្យបណ្តឹងជនដៃដល់ ឈ្មោះ ឡាប សាល អាយុ១៩ឆ្នាំ មានទីលំ នៅភូមិកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួនរួមជាមួយនឹងបក្ខពួក៨ នាក់ទៀត ។ បក្ខពួកដែលសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការនៅព្រឹកថៃ្ងទី២០ ខែ តុលា ឆ្នាំ២០១៧ ទី១. ឈ្មោះ វាសនា ស៊ីវ៉ាន់ថា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស, ទី២. ឈ្មោះ លី យូហុង ភេទប្រុស អាយុ ១៤ឆ្នាំ ជាសិស្ស, ទី៣.ឈ្មោះ សាក់ គឹម ស៊្រាង ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស, ទី៤. ឈ្មោះ វ៉ាន់ ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស, ទី៥. ឈ្មោះ ឈិន ឡាយ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស, ទី៦. ឈ្មោះ វុធ ដេវិត ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស, ទី៧. ឈ្មោះ ឃឿន ឃុយ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស និងទី៨. ឈ្មោះ គូរ ពីឈីត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ទាំងអស់គ្នារស់នៅក្នុងក្រុងប៉ៃលិនខេត្តប៉ៃលិន៕ ស សារេ៉ត