ព័ត៌មានទាន់ហេតុការណ៍៖

លោកតាវ័យ៧០ឆ្នាំ ដែលជាម្ចាស់រថយន្តសាំយ៉ុង ថ្លែងអំណរគុណដល់ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានអន្តរាគមន៍រកឃើញរថយន្តរបស់គាត់បានភ្លាមៗក្រោយចោរលួច

ចែករំលែក៖

 

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកតាវ័យ៧០ឆ្នាំម្នាក់ ដែលជាម្ចាស់រថយន្តឈ្មោះ សោម សុំ (ហៅចក់) ជនជាតិខ្មែរ មុខរបរ លក់បបរ នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានចេញអន្តរាគមន៍ រហូតរកឃើញរថយន្ត ដែលចោរលួច ប្រគល់ឲ្យគាត់វិញ បន្ទាប់ពីក្រុមចោរបានធ្វើសកម្មភាពលួចយករថយន្តរបស់គាត់ទៅបាត់ ។

លោកតា ជា ជនរងគ្រោះ បានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុង១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-2498 របស់គាត់ ត្រូវ ចោរ លួច វេលាម៉ោង១២យប់ ថ្ងៃទី១៩ តុលា ដោយគាត់ចត នៅមុខ ផ្ទះ របស់គាត់ស្ថិត នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល លុះដល់ម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៩ តុលា គាត់ងើបដាំទឹកបបរ ទើបដឹងថា បាត់រថយន្ត រួចក៏រត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ជួយស្វែងរក។

កងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីការបាត់រថយន្ត សាំយ៉ុង កំលាំងជំនាញ កម្លាំងល្បាតពេលយប់របស់កងរាជអាវុធហត្ថស្រុកឱរ៉ាល់នៅវេលា វេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក៏បានប្រទះឃើញ រថយន្ត ខាងលើបាននៅចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំណែកជនសង្ស័យ បានគេចខ្លួនបាត់អស់ សមត្ថកិច្ចបាននាំយករថយន្តមកកាន់បញ្ចាកងរាជអាវុធហត្ថ ខេត្តដើម្បស្រាវជ្រាវរកម្ខាស់ ដែលបាត់។ ក្រោយពីទទួលបានព័ត៌មាន ម្ចាស់រថយន្តឈ្មោះ សោម សុំ (ហៅចក់) បានយកឯកសារ ទៅកាន់បញ្ជាការដើម្បី ត្រួតពិនិត្យ ឃើញថា រថយន្ត នោះជារបស់លោក តាពិត ប្រាកដមែន តាមរយះពិនិត្យ លេខតួ និងលេខ ម៉ាស៊ីន ព្រោះ រថយន្តនោះត្រូវបានចោរលួចយកទៅប្តូស្លាកលេខចេញ ។

បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរកឃើញរថយន្តរបស់លោកតាដែលបានបាត់នោះ លុះនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចក៏បានប្រគល់ឲ្យរថយន្តជូនគាត់វិញ ហើយ ។ដោយលោកតា និង សាច់ញាតិ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ខេត្តពិសេស មេបញ្ជាកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានអន្តរាគមន៏បានទាន់ពេលវាលានិងបាននាំប្រគល់រថយន្តជូនលោក តា បាន ទៅប្រកបរបរកស៊ីវិញ ដើម្បីចិញ្ចឹមជីវិតបន្តទៀត ៕ស តារា


ចែករំលែក៖