ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ២អង្គជួបគ្រោះថ្នាក់ចរាចណ៍ររងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿង បើកទៅបុកម៉ូតូដឹកព្រះសង្ឃ២អង្គ ពីក្រោយ ពេញទំហឹងបណ្តាលឲ្យរង របួសធ្ងន់កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០០១ ពាក់ស្លាកលេខ បន្ទាយមាន ជ័យ ១A-២០៣៣ បើកដោយឈ្មោះ ស្រេង ស្រួច ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដឹកព្រះសង្ឃ ២អង្គ គង់នៅវត្តប្រាសាទ ស្រះឈ្នួរបើកក្នុងទិសដៅពីខាងលិច ទៅកើត ក្នុងល្បឿន មធ្យម លុះបើកមកដល់ចំណុច ខាងលិចស្ពាន សាលាក្រៅ ម្តុំក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ បាន បត់ឆ្វេង ផ្លូវចូលទៅសង្កាត់ភ្នៀត ដោយមិន បាន មើលឆ្វេងស្តាំនោះ ក៏មានរថយន្ត ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២L-៦៨០៨ បើកមកពីក្រោយ បុកចំ ពីចំហៀង បណ្ដាលឲ្យព្រះសង្ឃ ទាំងពីរ អង្គធ្លាក់ពីលើម៉ូតូដួលបោកទៅនឹងផ្លូវជាតិ រងរបួសធ្ងន់ ចំណែកអ្នកបើកម៉ូតូ មិនមាន រងរបួសទេ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹង ទៀតថា៖ ក្រោយពីកើតហេតុ អ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ ចំណែកព្រះសង្ឃ ទាំងពីរអង្គ ដែលរងរបួស ត្រូវបានរថយន្ត សង្គ្រោះ ដឹកយកទៅសម្រាក ព្យាបាល នៅ មន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី ភ្លាមៗផងដែរ។

រីឯម៉ូតូ និងរថយន្ត ត្រូវបានយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការ ដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕វណ្ណា


ចែករំលែក៖